ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំត្រូវថែទាំទ្រព្យសម្បត្តិរដ្ឋ និងផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព
បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិរដ្ឋ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព, ត្រូវបង្កើនការខិតខំបំពេញការងារ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ថ្លៃថ្នូរ និងបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

ការថ្លែងដូចនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណសាលាក្រុងសិរីសោភ័ណ។

ជាមួយគ្នានោះ លោកអ៊ុំ រាត្រី ក៏បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាល ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះលោក លើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តប្រឹងប្រែរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រីឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខ។

សូមបញ្ជក់ថា តាមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា អគារថ្មីរបស់រដ្ឋបាលក្រុងសិរីសោភ័ណនេះ ត្រូវបានបញ្ចុះបឋមសិលា សាងសង់ឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានទំហំទទឹងប្រវែង ១៣ម៉ែត្រ បណ្ដោយប្រវែង ២៨ម៉ែត្រ កសាងអស់រយៈពេល១ឆ្នាំពេញ៕
ដោយ ៖ អពៅ





-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


