ព័ត៌មានជាតិ
កម្ពុជា-ថៃ ឯកភាពបន្តកិច្ចព្រមព្រៀងលើវិស័យអប់រំ រយៈពេល ៣ ឆ្នាំបន្តទៀត
កម្ពុជា-ថៃ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិន លើវិស័យអប់រំនៅកម្ពុជា បានឯកភាពលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំបន្តទៀត សម្រាប់ការអភិវឌ្ឍវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។

ការឯកភាពនេះ ត្រូវបានបង្ហើបឱ្យដឹងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកTull Traisorat ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥។
ក្នុងឱកាសនេះ លោក Tull Traisorat បានលើកឡើងថា ស្ថានទូតថៃប្រចាំកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាលើវិស័យអប់រំ ដោយគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងសហការជាមួយគ្រឹះស្ថានអប់រំថៃ និងវិស័យឯកជនថៃនៅកម្ពុជា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងធ្វើការងាររួមគ្នា សំដៅកសាងមូលធានមនុស្សកម្ពុជា-ថៃ ដើម្បីបំពេញតម្រូវការទីផ្សារការងារ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់វិស័យអប់រំកម្ពុជា តាមរយៈ ការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសថៃ។
ភាគីថៃ ក៏បានគាំទ្រកម្ពុជាលើការអនុវត្តគម្រោងនានា ដូចជាគម្រោងស្រាវជ្រាវរួមគ្នា, គម្រោងអភិវឌ្ឍបំណិនជីវិតនៅតាមសាលារៀន និងគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន និង គម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) នៅ RUPP និង NUBB។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Tull TRAISORAT ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ដោយរំពឹងថាក្រោមបេសកកម្មការទូតនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រថៃ និងកម្ពុជា នឹងកាន់តែរីកចម្រើន៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


