Connect with us

ព័ត៌មានជាតិ

តំណាងឲ្យប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេច ម៉ែន សំអន ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតប្រធានាធិបតី ជិន ឌឹកលឿង

បានផុស

នៅ

ក្នុងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ដឹកនាំ​ប្រតិភូ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ជិន ឌឹ​កលឿង អតីត​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ នៃ​សព ហើយ​សម្តែង​ការ​ចូលរួម​សោកស្ដាយ​យ៉ាង​ពន់ពេក​ចំពោះ​មរណភាព​អតីត​ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ជា​ការ​បាត់បង់​មេដឹកនាំ​ដ៏​ឆ្នើម​ផង​ដែរ។

សម្តេច ក៏បាន​ឧទ្ទិស​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម ជិន ឌឹ​កលឿង បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម