ព័ត៌មានជាតិ
សិស្សានុសិស្សអង្គការដើម្បីភាពញញឹមនៃកុមារ សម្តែងក្តីបារម្ភអំពីបញ្ហាបារីអេឡិចត្រូនិក
ដោយមើលឃើញការរីករាលដាលនៃការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិកនាពេលបច្ចុប្បន្ន សិស្សានុសិស្សនៃ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បានផ្តួចផ្តើមគំនិតសម្តែងរឿងអប់រំខ្លី ស្ដីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និង មូលហេតុដែលនាំឱ្យកុមារ និងយុវជនចាប់ផ្ដើមប្រើប្រាស់បារីអេឡិចត្រូនិក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ការសម្ដែងរឿងខ្លីនេះ ស្របទៅនឹងប្រធានបទនៃទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ “លាតត្រដាងល្បិចកលបិទបាំងការពិតនៃផលិតផលថ្នាំជក់ និងផលិតផលនីកូទីន”។

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកតាមតាមប្រព័ន្ធអនឡាញជាច្រើន (Facebook ,Tik Tok, Telegram ជាដើម) ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ ការផ្សព្វផ្សាយដោយប្រើបំភ័នថា បារីរអេឡិចត្រូនិកជាម៉ាស៊ីនផ្ដាច់បារី មានក្លិនក្រអូប មិនប៉ះពាល់សុខភាពជាដើម។

ឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជន សម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។ យោងទៅតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំយុវជន និងកីឡាបានបង្ហាញថា ប្រភពចម្បងនៃការចែកចាយនៃបារីអេឡិចត្រូនិកគឺ តាមប្រព័ន្ធអនឡាញ រួមមាន៖ Facebook ,Tik Tok, Telegram , Instagram និងYouTubeជាដើម (៨២%)។

កញ្ញា លុច រក្សា គ្រូបង្រៀនចំណេះដឹងទូទៅ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) យល់ឃើញថា កម្មវិធីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃបារីអេឡិចត្រូនិចនេះ វាពិតជាល្អខ្លាំងណាស់សម្រាប់យុវជន ពិសេសគឺសិស្សានុសិស្សទាំងឡាយនៃសាលា PSE បានយល់ដឹងពីផលប៉ះពាល់នៃបារីប្រភេទនេះ។

កញ្ញា លុច រក្សា បានឱ្យដឹងទៀតថា ក្នុងនាមកញ្ញាតំណាងឱ្យសាលា PSE សូមផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងឡាយ សូមនាំគ្នាជៀសឆ្ងាយអំពីការប្រើប្រាស់បារីអេឡិចត្រូនិច ដែលនាំឱ្យខូចសុខភាព និងប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់ ផងដែរ។

តាមការបញ្ជាក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជនងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការ ឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។
ផ្ទុយទៅវិញ មានភស្តុតាងជាច្រើនបានបង្ហាញថាការប្រើប្រាស់បារីអេឡិចត្រូនិកបានបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជា៖ ធ្វើឱ្យញៀន កើតជំងឺមហារីកសួត រលាកសួត ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងអាចបាត់បងជីវិត។ ចំណែកឯអ្នកស្រូបចំហាយបារីអេឡិចត្រូនិកដោយប្រយោលពីគេ ក៏អាចមានផលប៉ះពាល់ កើតជំងឺដូចអ្នកជក់ដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាកត្តាជំរុញឱ្យ កុមារ និងយុវជនឈានទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងៗ។


យោងទៅតាមអង្គការសុខភាពពិភពលោកបានលើកឡើងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២៥ ផ្តោតលើការចូលរួមផ្សព្វផ្សាយឱ្យទូលំទូលាយដល់សាធារណជនទូរទៅឱ្យយល់ដឹង អំពីល្បិចកលរបស់ឧស្សាហករថ្នាំជក់ ដែលព្យាយាម បិទបាំងពីគ្រោះថ្នាក់នៃផលិតផលរបស់ខ្លួន តាមរយៈការផលិតបារីអេឡិចត្រូនិក ដូចទៅនឹង ភេសជ្ជៈ ទឹកដោះគោ ស្ករគ្រាប់ តុក្កតា និងរបស់ប្រើប្រាស់ដែលទាក់់ទាញផ្សេងៗ ហើយបានបន្ថែមសារធាតុផ្តល់រសជាតិ ផ្តល់ក្លិន និងសារធាតុ នីកូទីននៅក្នុងបារីអេឡិចត្រូនិក ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនពិបាកក្នុងការផ្តាច់។
តាមរយៈការលាតត្រដាងយុទ្ធសាស្ត្រទាំងនេះ នឹងជួយបំភ្លឺដល់ប្រជាជនទូទៅ ឱ្យបានដឹងអំពីគ្រោះថ្នាក់នៃផលិតផលទាំងនេះ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់សុខភាព និងបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់បារីអេឡិចត្រូនិក។

ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងហានិភ័យបង្កដោយបារីអេឡិចត្រូនិកក្នុងចំណោមកុមារ និងយុវជន ប្រជាជនកម្ពុជា ៩៤% បានគាំទ្រឱ្យរដ្ឋាភិបាល៖
1) បិទការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទ
2) បិទការចែកចាយបារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ (Facebook, TikTok, Telegram…)
3) ដាក់ទោសទណ្ឌទៅលើអ្នកនាំចូល និងអ្នកចែកចាយបារីអេឡិចត្រូនិក ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


