Connect with us

ព័ត៌មានជាតិ

ថៃ ចាប់ផ្ដើមវាយប្រហារដោយកាំភ្លើងធំចូលមូលដ្ឋានខេត្តពោធិ៍សាត់ទាំងព្រឹកព្រលឹមនៅថ្ងៃទី២៦កក្កដានេះ

បានផុស

នៅ

កងទ័ពយោធាថៃ នៅវេលាម៉ោង០៥និង០២នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមវាយប្រហារដោយប្រើប្រាស់កាំភ្លើងធំចំនួន៥គ្រាប់ចូលមូលដ្ឋានភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើឈ្លានពានដោយមិនមានការបង្កហេតុ និងដោយត្រៀមទុកជាមុនពីសំណាក់កងទ័ពថៃ។

ក្រសួងការពារជាតិ នៃព្រះរាជាណាក្រកម្ពុជា ចាត់ទុកការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

តាមរយៈសេចក្ដីថ្លែងការណ៍បន្ទាប់ពីយោធាថៃបើការវាយប្រហារចូលទឹកដីនៃខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី២៦កក្កដា នេះក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចូលរួមក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការឈ្លានពានខុសច្បាប់របស់ថៃ។ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ ហើយប្រកាន់ខ្ជាប់កាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ខណៈពេលដែលកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ កម្ពុជារក្សាសិទ្ធិក្នុងការការពារខ្លួនដូចមានចែងក្នុងមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ កងយោធពលខេមរភូមិន្ទ ប្តេជ្ញាចិត្តឥតងាករេ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម