ជីវិតកម្សាន្ដ
នាង Bella ត្រូវជនជាតិថៃគ្នាឯងព្រួតរិះគន់ និងប្រមាថមើលងាយ
តារាស្រី Bella Ranee ដែលទស្សនិកជនស្គាល់តាមរយៈតួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» ត្រូវប្រជាជនថៃគ្នាឯងសម្រុកជេរប្រទេច និងប្រើពាក្យអសុរសប្រមាថមើលងាយដល់រូបនាង បន្ទាប់ពីបង្ហោះសារលើបណ្ដាញសង្គម Instagram ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។

ខ្លឹមសារដែលតួថៃរូបនេះបង្ហោះមានដូចតទៅ «ជីវិតនីមួយៗមានតម្លៃណាស់ អំពើហិង្សាមិនគួរកើតឡើងចំពោះអ្នកណាម្នាក់ទេ ខ្ញុំសូមផ្ញើការលើកទឹកចិត្តរបស់ខ្ញុំ ទៅកាន់អ្នកដែលមានផលប៉ះពាល់»។
ទោះជាយ៉ាងណាក៏ដោយ តារាស្រីវ័យ៣៥ឆ្នាំរូបនេះមិនបានទទួលការសរសើរតបមកវិញឡើយ ប៉ុន្តែមតិតបស់នាងបែរជាបង្កនូវព្យុះកំហឹង ពីសំណាក់ប្រជាពលរដ្ឋថៃដែលចូលមកបញ្ចេញមតិ និងរិះគន់ច្រើនហួសប្រមាណ ដល់ថ្នាក Bella បានសម្រេចចិត្តបិទការ Comment លើការបង្ហោះភ្លាមៗតែម្ដង។

បើទោះបីជារូបនាងបានបិទការបញ្ចេញមតិពីមហាជនខ្លួនឯងក៏ពិតមែន តែជនជាតិថៃនេះហាក់មិនថមថយកំហឹងឡើយ ពួកគេបានសម្រុកចូលទៅបញ្ចេញមតិលើរូបភាពចាស់ៗរបស់នាងផ្សេងទៀត ក្នុងន័យជេរអំពីសារដែលនាងបានបង្ហោះនាពេលកន្លងមក។ អ្នកខ្លះថែមទាំងបង្ហាញនូវសម្ដីមើលងាយ ស្អប់ខ្ពើម និងខកចិត្តចំពោះនាងដែលអាងថាជាតារាមានទ្រនំល្អ មិនគិតពីពលរដ្ធតាមច្រកព្រំដែន។
ព្រមជាមួយគ្នានោះទៀត អ្នកផ្សេងៗបានប្រៀបធៀបតារាស្រីថា បើអ្នកស្លាប់ជាសាច់ញាតិរបស់នាង ឬត្រូវចេញទៅប្រយុទ្ធការពារជាតិ ពួកគេជឿថានាងនឹងមិនបង្ហោះបែបនេះទេ។ មានវិធីជាច្រើនដើម្បីបង្ហោះលើកទឹកចិត្ត ប៉ុន្តែក្នុងករណីនេះ ពេលខ្លះវាប្រសើរជាងកុំបង្ហោះ។ យ៉ាងណា ក៏នៅមានអ្នកលេងអ៊ីនធឺណិតមួយក្រុមទៀត បានបញ្ចេញមតិលើការបង្ហោះរបស់ Bella ថា នាងគ្រាន់តែនៅចំកណ្ដាលរវាងជម្លោះព្រំដែនកម្ពុជានិងថៃប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


