Connect with us

កីឡា

ព្រឿង​ សុជាតិ​ ប្ដេជ្ញា​ការពារបូរណភាព​ទឹកដី​ និង​ប្រជាជន​កម្ពុជា​ទោះ​ត្រូវ​បាត់បង់​ជីវិត​ក៏​ដោយ​

បានផុស

នៅ

អតីក​អ្នក​លេង​គុន​ខ្មែរ​ ព្រឿង​ សុជាតិ​ បាន​មក​ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុន​ខ្មែរ​ដើម្បី​លា​ និង​សុំ​ពរ​ជ័យ​ពី​គ្រូ​ដើម្បី​ទៅ​​សមរភូមិ​ទប់ទល់​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​​ដែល​កំពុង​ផ្ទុះ​អាវុធនៅព្រំដែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឿង​ សុជាតិ

អតីត​កីឡាករ​ប្រដាល់​ ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ទៅ​ដល់​បន្ទាយ​ឯកងពលតូច​លេខ៦​ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍លេខ២​ ហើយ​គឺ​រង់ចាំ​តែ​បទ​បញ្ជា​ប៉ុណ្ណោះ។​ សម្ភារ​ផ្សេងៗ​គឺ​បាន​រៀបចំ​ត្រៀម​រួចរាល់​ហើយ​គឺ​រង់ចាំ​តែ​មេ​បញ្ជា​មក​ថា​ត្រូវ​ឡើងទៅ​ទិស​ដៅខាង​ណា​នោះ​ទេ។​

​ព្រឿង​ សុជាតិ ពេល​មក​លាគ្រូ និង​សិស្ស​ក្នុង​ក្លឹប​

អ្នក​មក​ពី​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​ប្ដេជ្ញាចិត្ត​ការពារ​បូរណភាព​ទឹកដី​ និង​ប្រជាជន​ខ្មែរ​ទាំង​អស់​ពី​សត្រូវ​ដែល​កំពុង​ឈ្លានពាន​មក​លើ​ប្រទេស​កម្ពុជា។​ បើ​ទោះ​ជា​ការ​តស៊ូ​លះបង់​នេះ​ត្រូវ​បូជា​សាច់ស្រស់​ ឈាម​ស្រស់​ ឬ​ដល់​ថ្នាក់​បាត់បង់​ជីវិត​ក៏​ដោយ។​

សុជាតិ​ សុខ សុវណ្ណ សៀវ ង៉ុយ​ និង​ គង់​ សំបូរ​

បញ្ជាក់​ដែរ​ថា​ ព្រឿង​ សុជាតិ​ ជា​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​មួយ​រូប​​នៅ​កម្ពុជា​រូប។​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នេះ​រូប​គេ​បាន​ទៅ​ក្លឹប​ប្រដាល់​ និង​បាន​លា​ លោក​ សេន​ ប៊ុនថេន​ ដើម្បី​ចូល​បន្ទាយ​ត្រៀម​កម្លាំង​ទប់ទល់​ជា​សត្រូវ​សៀម​ដែល​កំពុង​ឈ្លានពាន​។​ សុជាតិ​ ជា​ពលទាហាន​នៅ​កងពលតូច​លេខ៦​ ចំណុះ​ឲ្យ​កងពល​ធំ​អន្តរាគមន៍លេខ២ ៕​

អត្ថបទដោយ​៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម