Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បាញ់គ្រាប់ផ្លោង១០គ្រាប់ចូលឡាវ ប៉ុន្តែមិនទាន់មានប្រតិកម្មពីឡាវទេ

បានផុស

នៅ

កងទ័ពថៃ ទទួលស្គាល់ថា គ្រាប់ផ្លោងរបស់ខ្លួនចំនួន១០គ្រាប់ បានបាញ់ធ្លាយចូលដល់ប្រទេសឡាវ ដោយធ្លាក់ដោយលើតំបន់ត្រីកោណមាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកនាំពាក្យកងទ័ពថៃ វិនថៃ ស៊ូវ៉ារី, គ្រាប់ទាំង១០ គឺធ្លាក់នៅម៉ោង៩:៤០នាទី ថ្ងៃទី២៤ខែកក្កដា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះអះអាងថា កងទ័ពខ្លួនបានចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងការប្រើអាវុធនៅតាមតំបន់ព្រំដែន កុំឲ្យប៉ះពាល់ដល់ទីតាំងដែលមិនពាក់ព័ន្ធប្រតិបត្តិការយោធា។

មកទល់ពេលនេះ ប្រទេសឡាវ មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ប៉ុន្តែថៃបញ្ជាក់ថា ប្រទេសទាំងពីរនៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ​​​បង្កើន​ការ​ដាក់សម្ពាធ​យោធា​លើ​​កម្ពុជា​​ដោយសារ​ថៃ​ជាប់​សំណាញ់​ច្បាប់​អន្តរជាតិ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម