ព័ត៌មានជាតិ
តោះ! មកដឹងពីមូលហេតុដែលយុវវ័យខ្លះចូលចិត្តជក់បារីអេឡិចត្រូនិក(VAPE)
ការជក់បារីអេឡិចត្រូនិក(VAPE) ក្រេបយករសជាតិរួចបង្ហុយផ្សែងទៅក្នុងបរិយាកាសតាមទីសាធារណៈកំពុងពេញនិយមសម្រាប់យុវវ័យសម័យទំនើបមានទាំងយុវជន និងយុវតី។ VAPE សម័យថ្មីខុសពីបារីថ្នាំជក់ ដែលមានច្រើនរសជាតិ មានផ្សែងច្រើន និងមានភាពងាយស្រួលក្នុងការប្រើប្រាស់។ មនុស្សវ័យចាស់ភាគច្រើន មិនសូវជាស្គាល់ឡើយនូវឧបករណ៍បង្ហុយផ្សែងមួយនេះ។

ហេតុអ្វីបានជាភាគច្រើនយុវវ័យមិនថាប្រុសស្រីជក់បារីអេឡិចត្រូនិច(VAPE)?
បារីអេឡិចត្រូនិច(VAPE) គឺបង្កើតឡើង ដើម្បីតម្រូវទៅលើយុវវ័យតែម្តង។ តាមការឃោសនាពីអ្នកលក់គេថា ការជក់ VAPE គឺជំនួយដល់ការផ្តាច់បារី តែពាក្យនេះហាក់បីដូចជាមិនត្រឹមត្រូវនោះឡើយ សូម្បីតែក្មេងមិនធ្លាប់ជក់បារី ក៏អាចបង្ហុយផ្សែង VAPE នៅតាមទីសាធារណៈយ៉ាងទ្រលោមដែលមើលទៅមិនសមរម្យសោះ។ អ្នកខ្លះជក់ VAPE រំសាយអារម្មណ៍ពីភាពស្មុគស្មាញ។ ប៉ុន្តែ យុវជនខ្លះដែលមិនយល់ដឹង និងជោរតាមគ្នា គឺគ្រាន់តែចង់លេងផ្សែងវាប៉ុណ្ណោះ។
យុវជនម្នាក់អាយុជាង ២៣ឆ្នាំរស់នៅក្រុងភ្នំពេញ ដែលជក់ VAPE រយៈពេលជាង២ឆ្នាំមកហើយ បានប្រាប់ឱ្យដឹងថា ការដែលគាត់ជក់ VAPE ឬបារីអេឡិចត្រូនិច្ចនេះ គឺធ្វើឱ្យអារម្មណ៍ល្អ។ ការចាប់ផ្តើមដំបូង គឺជាការចង់ជក់ដោយខ្លួនឯង និងបានទិញតាមការបង្ហោះនៅលើផេកហ្វេសប៊ុក។ យុវជនរូបនេះ បានលើកឡើង៖«វាមានច្រើនរសជាតិ និងមានភាពងាយស្រួលដាក់តាមខ្លួន ដែលវាមិនដូចបារីឡើយ។ នៅពេលដែលអស់ទឹកថ្នាំ យើងគ្រាន់តែដាក់បន្ថែមទៅ គឺអាចជក់បានទៀតហើយ»។

ចំណែក យុវជនម្នាក់ទៀត បានចាប់ផ្តើមជក់ VAPE តាមរយៈមិត្តភក្តិ។ រៀននៅថ្នាក់វិទ្យាល័យ យុវជនវ័យ ១៦ឆ្នាំ ដែលសិក្សានៅសាលាឯកជនមួយកន្លែងបានប្រាប់«កម្ពុជាថ្មី»ឱ្យដឹងថា៖«ពេលដែលឃើញមិត្រភក្តិជក់ ដោយអារម្មណ៍ចង់ដឹងស្គាល់រសជាតិ ក៏សុំមិត្តភក្តិសាក។ ដោយមិនចង់ឱ្យគេដឹង យុវជនលាក់ឈ្មោះរូបនេះបន្តប្រាប់ថា ក្រោយពីបានសាកជក់ច្រើនដងជាមួយមិត្តភក្តិ គេក៏ចាប់ផ្តើមចូលចិត្ត រួចក៏ទិញជក់តែម្តងទៅដែលមានតម្លៃជាង៥០ដុល្លារ។ យុវជនរូបនេះ បញ្ជាក់បន្ថែម៖ «ការជក់នេះ គឺខ្ញុំមិនបានឱ្យគ្រួសារដឹងនោះឡើយ គឺជក់ពេលដែលចេញក្រៅជាមួយមិត្តភក្តិ និងនៅតែម្នាក់ឯងប៉ុណ្ណោះ»។
ទោះជាយ៉ាងណា ក៏មានយុវតីម្នាក់ទៀតបញ្ជាក់ប្រាប់ឱ្យដឹងដែរថា កញ្ញាបានជក់ VAPE ជាង១ឆ្នាំដែរហើយ។ ដោយសុំមិនបញ្ចេញឈ្មោះ កញ្ញារូបនេះ បានលើកឡើងថា ការជក់ VAPE នេះវាខុសពីបារីធម្មតា ដែល VAPE វាមានរសជាតិច្រើនប្រភេទ។ យុវតីរូបនេះ បានប្រាប់ទៀតថា កញ្ញាបានទិញវាពីក្នុងផេកតេឡេក្រាម ហើយក៏ជាគ្មានបញ្ហាអ្វីដែរក្នុងការ ជក់ ព្រោះអីថា កញ្ញាលើសពី ១៨ឆ្នាំទៅហើយ។

ដោយឡែក សិស្សកំពុងសិក្សានៅថ្នាក់ទី ១០ ម្នាក់នៅរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គេធ្លាប់បានចូលលុយជាមួយមិត្តភក្តិ ដើម្បីទិញ VAPE ជក់។ យុវជនរូបនេះបានបញ្ជាក់ដូច្នេះថា៖«ដោយសារតែវាមានតម្លៃថ្លៃ ទើបបបួលមិត្តភក្តិចូលលុយគ្នាទិញយកមកជក់ ដោយសារតែឃើញការផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុក»។
គួរឱ្យដឹងថា នៅក្នុងបារីទាំងអស់ មិនថា VAPE ឬបារីធម្មតាឡើយ គឺមានផ្ទុកនៅសារធាតុញៀននីកូទីន ដែលធ្វើឱ្យអ្នកជក់ញៀន នឹងឈានទៅដល់ការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការដុតលុយ បង្ហុយផ្សែងបំពុលបរិស្ថានចោលដោយគ្មានប្រយោជន៍។ កាលពីថ្ងៃពុធ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាឲ្យនគរបាលចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ការប្រើប្រាស់ និងការជួញដូរ «SISHA ឬបារីអេឡិកត្រូនិក(Vape)៕
ដោយ៖ នាង រតនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


