ព័ត៌មានជាតិ
ក្រសួងការងារ និងអង្គការ PSE ឯកភាពគ្នាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនងាយរងហានិភ័យឲ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត
ក្រសួងការងារ និងអង្គការ PSE បានឯកភាពគ្នាជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យ ឲ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

ការឯកភាពគ្នានេះ ក្នុងឱកាស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) បានចុះកិច្ចព្រមព្រៀង ក្រោមគម្រោង «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់គ្រងទូទៅ នៃអង្គការ PSE។

នាឱកាសនោះដែរ លោក ហេង សួរ លើកឡើងថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យ ឲ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

លោក ហេង សួរ បានកោតសរសើរចំពោះអង្គការ PSE ដែលខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយកុមាររងគ្រោះ នាពេលកន្លងមក ហើយរួមចំណែកផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាការផលិតកម្លាំងពលកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជនកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងគម្រោង នាពេលនេះ បង្ហាញពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី ២ ដែលមានរយៈពេល ៣ ឆ្នាំ ទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ដល់សិស្ស-និស្សិត យ៉ាងច្រើនបន្ថែមទៀត ព្រមទាំងបានបង្កើនឱកាសការងារនៅប្រទេសកម្ពុជាផងដែរ។ កិច្ចសហការនេះ ជាភស្តុតាងដ៏ល្អមួយដែលបញ្ជាក់ពីការប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការបន្តស្ថាបនានូវសមិទ្ធផលរួម ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្នុងបរិបទអភិវឌ្ឍន៍ធនធានមនុស្ស និងកំណត់ស្តង់ដារបណ្តុះបណ្តាលតាមតម្រូវការទីផ្សារការងារដ៏សកម្មនេះផងដែរ។
ដោយឡែក ក្នុងនាមអង្គការ PSE លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា បានលើកឡើងដែរថា អង្គការ បានទទួលកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលបើកដំណើរការវិទ្យាស្ថាន PSE កាលពីឆ្នាំ ២០១១ ដើម្បីផ្ដល់ឱកាសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។

លោកស្រីបញ្ជាក់ថា អង្គការ PSE មានកិត្តិយសខ្លាំងណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់ឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៨ ដើម្បីផ្ដល់ឱកាសក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជា ឲ្យមានជំនាញជាក់លាក់សម្រាប់កសាងអនាគត និងប្រទេសជាតិ៕
អត្ថបទ ៖ ពិសី



-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


