ជីវិតកម្សាន្ដ
លោក តាំង គីមឡេង អំពាវនាវឱ្យរួមគ្នាថ្នមសភាពការណ៍បច្ចុប្បន្ន ក្នុងន័យជំរុញកិច្ចខិតខំរបស់រាជរដ្ឋាភិបាល មានប្រសិទ្ធភាព
នៅថ្ងៃអង្គារ៍នេះ លោក តាំង គីមឡេង ដែលមហាជនស្គាល់ច្បាស់តាមរយៈសកម្មភាពមនុស្សធម៌កំឡុងជម្លោះព្រំដែនកម្ពុជា-ថៃប្រមាណ ៣ខែមកនេះ បានចេញសារអំពាវនាវជាបន្តបន្ទាប់ ដោយស្នើចិត្តមហាជនខ្មែរ រួបរួមគ្នាថ្នមសភាពការណ៍បច្ចុប្បន្ន ដោយកុំធ្វើសកម្មភាពណាមួយដែលបញ្ឆេះកម្តៅជម្លោះឡើងវិញ។
ការអំពាវនេះ ធ្វើឡើងក្នុងន័យដើម្បីជំរុញឱ្យកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការចុះហត្ថលេខាលើកិច្ចព្រៀងសន្តិភាពរួមគ្នា មានប្រសិទ្ធភាព ពិសេសគឺដើម្បីជំរុញឱ្យយោធាថៃ ឆាប់ដោះលែងវីរកងទ័ពទាំង ១៨រូបមកមាតុភូមិកម្ពុជាវិញ។

ដ្បិតតែបច្ចុប្បន្ន កម្ពុជា-ថៃ បានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា នៅចំពោះមុខមេដឹកនាំមហាអំណាចអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេសុី ដែលជាប្រធានអាស៊ានប្តូរវេណក៏ពិតមែន ប៉ុន្តែសាធារណជនខ្មែរ សុទ្ធតែបានជ្រាបហើយថា នោះជាជំហានមួយឆ្ពោះទៅរកសន្តិភាព និងកំពុងតាមដានអង្កេតការណ៍នៅឡើយ ពោលជាដំណាក់កាលដែលស្ថិតក្នុងការប្រុងប្រយ័ត្នចំពោះសកម្មភាពរៀងខ្លួននៅឡើយ ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាព មានប្រសិទ្ធភាព។
ប៉ុន្តែក្នុងដំណាក់កាលនេះ បែរជាសាធារណជន ពិសេសផេករកសុីមួយចំនួន បានច្បិចយកចំណុចដែលងាយបញ្ឆេះជម្លោះឡើងវិញ មកចែករំលែកពេញបណ្តាញទំំនាក់ទំនងសង្គម។ ដោយហេតុនេះ លោកទទូចឱ្យមហាជនខ្មែរគ្រប់រូប រួមគិតរួមធ្វើជាមួយរាជរដ្ឋាភិបាល ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបន្ថយកម្តៅព្រំដែន ឈានឆ្ពោះទៅរកសន្តិភាពពេញលេញ និងជំរុញឱ្យមានការដោះលែងវីរកងទ័ពខ្មែរទាំង១៨រូបមកវិញឆាប់ៗ។


ស្របនឹងសំណើរឱ្យរួមគ្នាថ្នមសភាពការណ៍បច្ចុប្បន្ននេះដែរ សាធារណជន ក៏ដូចជាអ្នកផលិតមាតិកាមានប្រជាប្រិយមួយចំនួន ក៏បានសម្តែងការគាំទ្រផងដែរ ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថាលេខាកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៥ មានប្រសិទ្ធភាព១០០ភាគរយ ពិសេស សុវត្ថិភាពវីរកងទ័ពទាំង១៨រូប។

គួរជម្រាបថា ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខាក្រោមការធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា រហូតមកដល់ពេលនេះ គឺកងទ័ពកម្ពុជាទាំង១៨រូប មិនត្រូវបានដោះលែងភ្លាមៗដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនោះទេ។
បើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ អះអាងដែរថា ក្នុងកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ត្រង់ចំណុចទី៥ បានបញ្ជាក់ថា ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងឈ្លើយសឹកដោយគ្មានបង្អែរបង្អង់ឡើយ។
លោកថា «បើភាគីថៃនៅតែមិនដោះលែងវីរកងទ័ពខ្មែរយើងទាំង១៨រូបនោះមកវិញទេ មានន័យថា ពួកគេគ្មានសុឆន្ទៈ ការប្តេជ្ញាចិត្ត និងសុចរិតភាពក្នុងការអនុវត្តកិច្ចព្រៀមព្រៀងសន្តិភាពទេ។ ភ្លាមៗបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខ្មែរយើងបានដកអាវុធធុនធ្ងន់ចេញពីព្រំដែនទាំងយប់តែម្តង តែភាគីថៃនៅមិនទាន់ធ្វើដូចគ្នានេះនៅឡើយ»។

ចំពោះបញ្ហាកងទ័ពកម្ពុជាទាំង ១៨រូបនេះ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក៏បានប្រាប់ភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters ដោយសង្ឃឹមថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង ១៨រូប មកកម្ពុជាវិញ។ មន្ត្រីជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់ Reuters ថា៖ «ការរំពឹងទុករបស់យើង គឺថា ដំណើរការនេះទាក់ទងទៅនឹងការប្តេជ្ញាចិត្តទាំងអស់ ចាប់ផ្តើមភ្លាមៗនៅពេលដែលពួកគេត្រូវបានចុះហត្ថលេខា»។
គិតមកដល់ថ្ងៃទី២៨ ខែតុលានេះ គឺមានរយៈពេល ៩១ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួនក្រោមការបំពានបទឈប់បាញ់របស់ថៃ និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាខ្លួន។ ខណៈកម្ពុជា តែងតែអំពាវនាវឱ្យមានការដោះលែងឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


