ព័ត៌មានជាតិ
ដើមផ្កាត្របែកព្រៃ ជាង ១ ពាន់ដើម ដែលត្រូវកណ្ដៀរស៊ី ឥឡូវជួសបានជោគជ័យ
ក្រោយមានការណែនាំពី លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដល់ មន្ត្រីជំនាញ ឱ្យធ្វើការគាស់រំលើងដើមផ្កាត្របែកព្រៃដែលងាប់ នៅកណ្ដាលទ្រូងផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ ៥ ដោយប្រើថ្នាំដាក់បង្កប់ក្រោមដី ដើម្បីជួសដើមថ្មីឡើងវិញ ឥឡូវដើមផ្កាត្របែកព្រៃ បានលាស់ចេញផ្កាយ៉ាងស្រស់បំព្រងហើយ។

ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ដើមផ្កាត្របែកព្រៃ តាមបណ្ដោយផ្លូវជាតិលេខ ៥ ត្រូវបានធ្លាក់បន្ទុកមកលើមន្ទីរសាធារណការក្នុងការថែរក្សាជំនួសក្រុមហ៊ុន។ នៅក្នុងដំណាក់កាលដែលមន្ទីរចាប់ផ្ដើមទទួលខុសត្រូវ គឺ ដើមផ្កាត្របែកព្រៃ ចាប់ពីទឹកដីស្រុកសង្កែ រហូតដល់ស្រុកមោងឬស្សី ត្រង់ចំណុចព្រំប្រទល់ស្វាយដូនកែវ ខេត្តពោធិ៍សាត់ គឺ ដើមផ្កាងាប់ជាង ១ ០០០ ដើម តម្រូវឱ្យមន្ទីរធ្វើការជួសជុលឡើងវិញ។

នៅពេលនោះដែរ លោក ព្រួញ រិទ្ធថា បានបញ្ជាទៅកម្លាំងជំនាញ ឱ្យធ្វើការគាស់រំលើងដើមដែលងាប់នោះចេញ ហើយប្រើថ្នាំដាក់ទ្រាប់បាតក្រោមដី ដើម្បីការពារសត្វកណ្ដៀរស៊ីគល់ឈើនោះ ទើបដាក់ដាំដើមថ្មីឡើងវិញ ដោយការងារនេះគឺជាការសាកល្បងជំហានដំបូង ដោយលោកគិតថា អាចជោគជ័យ។ ម្យ៉ាងវិញទៀត លោកបានដាក់កម្លាំងឱ្យចុះតាមដាន និងថែទាំជាប់ជាប្រចាំទៅលើដើមផ្កាត្របែកព្រៃទាំងនេះ ជៀសវាងការងាប់ដោយខ្វះការប្រុងប្រយ័ត្ន។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីមានការជួសដើមថ្មី និងប្រើថ្នាំការពារសត្វកណ្ដៀរនៅក្រោមគល់រួចមក បច្ចុប្បន្នគេសង្កេតឃើញថា ដើមផ្កាត្របែកព្រៃ ពេលត្រូវភ្លៀងធ្លាក់គឺកំពុងលូតលាស់ និងចេញផ្កាយ៉ាងស្រស់បំព្រងនៅកណ្ដាលទ្រូងផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ ៥ ដែលមើលទៅពិតជាស្រស់ស្អាត ហើយដើមរាប់ពាន់នោះ ក៏បានរស់យ៉ាងល្អផងដែរ និងបានបង្កើតជាសោភ័ណភាពយ៉ាងស្រស់ត្រកាល ដោយសារផ្កាត្របែកព្រៃពណ៌ស្វាយ ធ្វើឱ្យទាក់ទាញភ្នែកអ្នកធ្វើដំណើរតាមដងផ្លូវឱ្យគយគន់៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


