ព័ត៌មានជាតិ
ស្ត្រីម្ចាស់ផ្ទះវេលុយម្នាក់ត្រូវ ជនសង្ស័យដាក់ថ្នាំសណ្តំ ប្រមូលលុយអស់ជាង២៣លានរៀល
តាកែវ ៖ ស្ត្រីអ្នករកស៊ីវេលុយម្នាក់ មានទីលំនៅភូមិតាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានបាត់បង់លុយ អស់ជាង២៣លានរៀល បន្ទាប់ពីជនសង្ស័យ ចូលមកវេលុយ រួចក៏ដាក់ថ្នាំយកលុយ ទៅអស់ ដោយសុវត្ថិភាព។
ផ្ទះវេលុយដែលត្រូវគេចូលដាក់ថ្នាំយកលុយអស់នៅ ភូមិ តាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវដែលហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១។
ជនរងគ្រោះមាន ឈ្មោះ លូ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ដោយពាក់ម៉ាស់ជិត បានមកវេលុយចំនួន២០ម៉ឺនរៀល ក្រោយមកស្ត្រីរងគ្រោះបានចាក់សោទូហើយយកលុយពីជនសង្ស័យ តែត្រូវជនសង្ស័យចាប់ដៃ ហើយពេលនោះ ស្ត្រីរងគ្រោះក៏ លែងដឹងអីទាំងអស់ ហើយដល់ពេលដឹងខ្លួនមកវិញ ក៏ស្រែកឆោឡោ និងរកលុយតែលុយ បានបាត់អស់ទៅហើយ។
តាមជនរងគ្រោះបញ្ជាក់ថា លុយ ដែលបានបាត់នោះ មានលុយខ្មែរចំនួន២៣លានរៀល លុយ ដុល្លារចំនួន៤ពាន់ដុល្លារ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ប៉ិត ប៊ុនធឿន នាយប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃផ្គាំបានឲ្យ ដឹងថា ពិតជាមានករណីដាក់ថ្នាំយកលុយពីអ្នកវេលុយមែន តែសមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ៕
ដោយ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ