ព័ត៌មានជាតិ
កម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបបទល្មើសជួញដូរមនុស្ស និងឆបោកតាមអនឡាញ
ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ខណៈប្រទេសក្នុងតំបន់អាស៊ាន កំពុងរងសម្ពាធផលប៉ះពាល់នៃការជួញដូរមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធ។ នេះបើតាមការបញ្ជាក់ពី លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ជូ ប៊ុន អេង បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ ដោយមានការចូលរួមពីតំណាងស្ថានទូតប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី និងឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកស្រី ជូ ប៊ុនអេង ថ្លែងប្រាប់កម្ពុជាថ្មីថា តាមគម្រោងកម្ពុជានឹងរៀបចំធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំខាងលើ មិនឱ្យហួសពីឆ្នាំ ២០២៥ ឡើយ ហើយកម្ពុជានឹងអញ្ជើញប្រទេសជាច្រើនក្នុងតំបន់ និងពិភពលោក ដែលជាប្រទេសមានស្ថានភាពប្រហាក់ប្រហែលគ្នា ពោលប្រឈមនៃការជួញដូរមនុស្ស និងឆបោកតាមអនឡាញ។ លោកស្រីថ្លែងថា៖« យើងចង់រកឱ្យឃើញថា តើមានដំណោះស្រាយរួមដែលយើងអាចធ្វើរួមគ្នាបានអត់ ព្រោះប្រទេសនីមួយៗមិនអាចឆ្លើយតបទៅនឹងបទល្មើសទាំងនេះបានជោគជ័យនោះទេ ត្រូវការកិច្ចសហការក្នុងតំបន់ដោយស្មោះត្រង់ ហើយមិនមែនអង្គុយរង់ចាំតែចង្អុលដាក់គ្នាដូចរាល់ថ្ងៃទេ»។

បើតាមលោកស្រី ជូ ប៊ុនអេង មូលហេតុចម្បងដែលនាំឱ្យមានបទល្មើសទាំងរាលដាលក្នុងតំបន់ ដោយសាររាល់ថ្ងៃខ្វះកិច្ចសហការ ទើបបណ្តាញជនល្មើសរីករាលដាលបាន បើសិនជាកិច្ចសហការល្អពីប្រទេសមួយទៅប្រទេសមួយ នោះយើងនឹងអាចគ្រប់គ្រងស្ថានភាពបានល្អជាងនេះ។ លោកស្រីសង្កត់ធ្ងន់ថា៖«យើងអត់ទាន់ចង្អុលដាក់ប្រទេសណា ប៉ុន្តែប្រទេសនីមួយៗព្យាយាមចង្អុលដាក់កម្ពុជា។ ឥឡូវខ្ញុំសួរថា ប្រទេសណាមួយដែលស្អាតអត់មានបទល្មើសនេះ ចឹងត្រូវតែទទួលស្គាល់ថាខ្លួនឯងក៏មាន គេក៏មាន ព្រោះបទល្មើសនេះមាននៅទូទាំងពិភពលោក។ ចឹងប្រទេសមួយៗត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា ហើយត្រូវរកវិធីរួមគ្នា ធ្វើយ៉ាងម៉េចដើម្បីឱ្យបទល្មើសនេះថយចុះ ឬលុបបំបាត់»។
ងាកមកចាប់អារម្មណ៍ស្ថានភាពការជួញដូរមនុស្សនៅកម្ពុជាវិញ លោកស្រី ជូ ប៊ុនអេង អះអាងថា បទល្មើសនេះនៅកម្ពុជាមានស្ថានភាពស្ងប់ស្ងាត់ ដោយសារសមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ ជាពិសេសក្រោយមានការបិទព្រំដែនកម្ពុជា-ថៃ។ លោកស្រីបន្តថា៖« ប៉ុន្តេរឿងដែលលំបាកដោយសារបទល្មើសអនឡាញ ព្រោះគ្រប់គ្រង់អត់បាន ដោយសារបច្ចេកវិទ្យាទំនើប ហើយមិនទាន់មានប្រទេសណាមួយគ្រប់គ្រងបាននៅឡើយទេ»។

បើតាមមន្រ្តីជំនាញដដែល បច្ចុប្បន្នកម្ពុជាក៏ជាប្រទេសមួយកំពុងដោះស្រាយនូវភាពរងគ្រោះ បញ្ហាបទល្មើសជួញដូរមនុស្ស បង្កដោយជនបរទេសដែលមានលក្ខណៈសាំញ៉ាំ និងប្រកបដោយល្បិចកល នៃជនល្មើស។ ជាពិសេសនោះ អំពើជួញដូរមនុស្ស ភាគច្រើនបង្កឡើងដោយជនបរទេស គឺមានច្រើនទម្រង់ និងប្លែកៗ ដូចជាករណីខ្លះ ជនបរទេសជាជនល្មើសធ្វើការបោកប្រាស់ និងជួញដូរជនរងគ្រោះ រស់នៅក្នុងប្រទេសកម្ពុជា និងករណីខ្លះទៀត ជនល្មើសសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែធ្វើការបោកប្រាស់ ឬអូសទាញជនរងគ្រោះនៅប្រទេសផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


