ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី ចុះ MOU ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ការចុះ MOU រវាងក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី នាពេលនេះ គឺបានធ្វើឡើងនៅក្នុងពេលដែលលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
លោក រ៉េន រតនៈ អ្នកនាំពាក្យរបស់លោក ស សុខា បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺតាមការអញ្ជើញរបស់លោក K.Shanmugam រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសកម្ពុជា-សិង្ហបុរី។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ។ ឈរលើស្មារតីនៃសហប្រតិបត្តិការនេះ ក្រសួងទាំងពីរ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។

សម្រាប់អនុស្សារណៈដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាពេលនេះ ត្រូវបានលោក រ៉េន រតនៈ សង្កត់ធ្ងន់ថា គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី។

ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ធ្វើទស្សនកិច្ចនៅការិយាល័យផ្តល់សេវាសាធារណៈ របស់សិង្ហបុរី និងចូលស្តាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្តួចផ្តើមប្រឆាំងអំពើភេរវកម្មនៅទីស្តីការក្រសួងមហាផ្ទៃសិង្ហបុរី។ តាមគម្រោង លោក ស សុខា ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វ៉ុង ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


