ព័ត៌មានជាតិ
ប្រធានសភាអរគុណសាធារណរដ្ឋឆែកដែលបានបង្វែរបំណុលទៅជាជំនួយដល់កម្ពុជា
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឆែកបានបានសម្រេចលុបបំណុល និងបង្វែបំណុលពីអតីតកាលរបស់កម្ពុជាមកជាជំនួយសង្គមជួយដល់ពលរដ្ឋខ្មែរ។ សម្ដេចចង់ឃើញប្រទេសម្ចាស់បំណុលផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែកផងដែរ។

ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជាលោក ម៉ាទីន វ៉ាវរ៉ា (Martin Vávra) នៅវិមានសភាជាតិព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចប្រធានសភា មានប្រសាសន៍ថា «ឆែកជាមិត្តល្អរបស់កម្ពុជា» ដែលបានផ្ដល់ជំនួយគាំទ្រដល់កម្ពុជាជាច្រើនតាំងពីពេលដែលកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមមកម្លេះ។ ហើយការបង្វែរបំណុលពីអតីតកាលដែលកម្ពុជាជំពាក់ទៅជាជំនួយដល់កម្ពុជាគឺជារួមចំណែកយ៉ាងសំខាន់ពីប្រទេសនេះដល់ការអភិវឌ្ឍកម្ពុជា។
នាយខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «នេះជាគំរូមួយដ៏សំខាន់ដែលសម្ដេចក៏បានលើកទឹកចិត្តដល់ប្រទេសនានាផងដែរដែលកម្ពុជាធ្លាប់ជួបបំណុលជាពិសេសក្នុងរយៈពេលកម្ពុជាធ្លាប់ជួបនូវសង្គ្រាមវិបត្តិសេដ្ឋកិច្ចតាំងពីមុនសម័យ ពល ប៉ុត ដែលប្រាក់កម្ចីទាំងនោះគឺយកទៅដើម្បីធ្វើសង្គ្រាមប៉ុណ្ណោះ»។

ក្នុងឱកាសនោះលោក ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថាទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋឆែកបច្ចុប្បន្នគឺជាទំនាក់ទំនងនៃជំនួយដែលលោកបានបញ្ជាក់ថានឹងបន្តជួយដល់កម្ពុជា៥ឆ្នាំទៅមុខទៀតដើម្បីឱ្យកម្ពុជាសម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
លោកបន្ថែមថាតាមផែនការរបស់ឆែកក្រោយកម្ពុជាសម្រេចគោលដៅឆ្នាំ២០៣០ ប្រទេសនេះនឹងបង្កើនទំនាក់ទំនងទៅជាទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជាវិញដែលលោកថានឹងពង្រឹងលើការវិនិយោគពីឆែក ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំជាដើម។
កម្ពុជាបានជំពាក់បំណុលឆែកប្រមាណជា៣លានដុល្លារដែលបានខ្ចីកាលពីឆ្នាំ១៩៨០ ដែលស្មើនឹងប្រមាណជិត១២លានដុល្លារពេលបច្ចុប្បន្ន។ កាលពីខែធ្នូ ឆ្នាំ២០១២ រដ្ឋាភិបាលនៃប្រទេសឆេកបានសម្រេចលុបចោលបំណុលនេះទាំងអស់ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍កម្ពុជាវិញ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


