Connect with us

ព័ត៌មានជាតិ

និយ័តករធានារ៉ាប់រងកម្ពុជា៖ អតិថិជន​នៅតែទទួលសំណងធានារ៉ាប់រង ទោះបីអស់លទ្ធភាពបង់បន្ត

បានផុស

នៅ

បើ​តាម​ការ​គូស​បញ្ជាក់​ពី​និយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាពជួប​​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​អតិថិជន​អស់​លទ្ធភាព​បង់​ថ្លៃ​ប្រើប្រាស់​សេវា​ធានារ៉ាប់រង ក៏​នឹង​អាច​ទទួល​បាន​កញ្ចប់​សំណង​​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​ចែង​នៅ​​ក្នុង​កិច្ចសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ ច័ន្ទ​ភីរូ អគ្គនាយក​នៃនិយ័តករ​ធានារ៉ាប់រង​កម្ពុជា​បាន​ថ្លែង​ថា ធានារ៉ាប់រង​ជា​ការ​ទិញ​កិច្ចសន្យា​រយៈពេល​វែង​ដែលអតិថិជន​ត្រូវ​បង់​ប្រាក់​​បុព្វលាភ​ជា​រៀងរាល់​ឆ្នាំ។

យ៉ាងណាមិញ ខុស​ពី​ប្រព័ន្ធ​​ធនាគារ ​ការប្រើប្រាស់​សេវា​ធានារ៉ាបរ៉ង​ក្នុងករណី​​អតិថិជន​ជួប​បញ្ហា​ហិរញ្ញវត្ថុ អាច​ទទួល​បាន​ការ​អនុគ្រោះ​ការ​បង់​ពី ១ ឆ្នាំ​ទៅ ២ឆ្នាំ។ ហើយ​បើ​​ករណី​ធ្ងន់ធ្ងរ​អតិថិជន​ ប្រកាស​អស់​លទ្ធភាពតែម្តង ក៏​នឹង​ទទួល​បាន​កញ្ចប់​សំណង​វិញ​តាម​លក្ខខណ្ឌដែល​បាន​​ព្រមព្រៀងគ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម