ព័ត៌មានជាតិ
ពលរដ្ឋឃុំសេដា នឹងទទួលបានផ្លូវបេតុងអាមេថ្មី ១ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ នាពេលខាងមុខ
ប្រជាពលរដ្ឋឃុំសេដា នឹងទទួលបានផ្លូវបេតុងអាមេថ្មី ១ ខ្សែ ប្រវែងជិត ៤០០ ម៉ែត្រ ខណៈផ្លូវនេះ នឹងបង្ហាញខ្លួននាពេលខាងមុខ ប្រកបដោយគុណភាពខ្ពស់។

កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅសាលាឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានការរៀបចំប្រជុំបើកសំណើដេញថ្លៃគម្រោងផ្លូវបេតុងមូលនិធិឃុំ/សង្កាត់។ កិច្ចលទ្ធកម្មប្រកបដោយតម្លាភាព សេរីយុត្តិធម៌ សិទ្ធិស្វ័យសម្រេចរបស់គណៈកម្មការលទ្ធកម្ម ត្រូវបានអនុវត្តយ៉ាងល្អប្រសើរ។ ស្ថិតក្នុងដំណាក់កាលមានកម្លាំងរបស់រដ្ឋបាលឃុំ ស្រុក/ខេត្ត និងអ្នកសារព័ត៌មានចូលរួមសង្កេតការណ៍ទៅតាមនីតិវិធីយ៉ាងល្អប្រសើរ។ ផ្លូវបេតុងអាមេ ១ ខ្សែ នឹងបង្ហាញខ្លួននាពេលខាងមុខ ប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងកិច្ចលទ្ធកម្មនោះ មានក្រុមហ៊ុនចំនួន ៥ ដែលបានចូលខ្លួនមកធ្វើការប្រកួតប្រជែង ហើយក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ផ្លូវ គឺបានទៅក្រុមហ៊ុន ហង្ស គួយហេង ដេញតម្លៃទាបជាងគេ គឺ តម្លៃជាង ២២៧ លានរៀល ដែលតម្លៃប៉ាន់ស្មាន ជាង ២៣២ លានរៀល។

លោក យ៉ា ហ្សាលី អភិបាលរងស្រុកតំបែរ បានបញ្ជាក់ដល់អ្នកទទួលការថា ត្រូវដាក់សំណើម្នាក់ម្តងៗ តាមលំដាប់លំដោយ និងមានសណ្ដាប់ធ្នាប់។ ត្រូវពិនិត្យសំណុំឯកសាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងត្រឹមត្រូវនូវស្រោមសំបុត្រ នៃសំណើដេញថ្លៃ (បិទជិត និងការខ្នងស្រោមសំបុត្រ)។ មិនត្រូវធ្វើសកម្មភាពរារាំង ប្រទាញគ្នា និងបង្កភាពរញ៉េរញ៉ៃក្នុងអំឡុងពេល ១០ នាទីនេះ។ អ្នកទទួលការម្នាក់ មានសិទ្ធិបំពេញសំណើដេញថ្លៃបានតែមួយប៉ុណ្ណោះក្នុងមួយកិច្ចសន្យា។ ក្នុងករណីអ្នកទទួលការទាំងឡាយណាមិនគោរព ហើយបំពានល្មើសទៅនឹងលក្ខខណ្ឌខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមនីតិវិធី ដោយដាក់ក្រុមហ៊ុននោះ ទៅក្នុងបញ្ជីខ្មៅជារៀងរហូត។

លោក យ៉ា ហ្សាលី បញ្ជាក់ទៀតថា ចំពោះអ្នកសារព័ត៌មានអំឡុងពេលសង្កេតការណ៍ ត្រូវក្តាប់សាច់រឿងឲ្យជុំ មិនត្រូវបំប្លែង បំភ្លៃព័ត៌មានខុសពីការពិត រួចចែកចាយឲ្យអ្នកផ្សេងធ្វើការផ្សព្វផ្សាយនោះទេ ត្រូវផ្សព្វផ្សាយព័ត៌មានឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈច្បាស់លាស់។

លោក មុំ ស៊ីថា គណៈកម្មការឃុំសេដា បានបញ្ជាក់ដែរថា ចំពោះផ្លូវបេតុងប្រវែងជិត ៤០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់ ១ តឹកកន្លះ នេះ ត្រូវបានទៅក្រុមហ៊ុន ហង្ស គួយហេង។ ក្រុមហ៊ុន ត្រូវធ្វើទៅតាមកិច្ចសន្យា ពេលសាងសង់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យពីគណៈកម្មការលទ្ធកម្ម ករណីត្រាស់សេបាតក្រោម ចងដែក លាយស៊ីម៉ងត៍ ទៅតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់ ក្រោមការណែនាំពីជំនាញ មាន.គ្រូបង្គោល បច្ចេកទេសស្រុក និងឃុំ បែបនេះ ទើបទទួលបានផ្លូវល្អ ប្រកបដោយគុណភាព ជាប្រយោជន៍ដល់ការអាស្រ័យផលទាំងអស់គ្នា៕
អត្ថបទ ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២៤ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា