ព័ត៌មានជាតិ
ផ្លូវបេតុង ១ខ្សែ តម្លៃ២,៥លានដុល្លារ ក្នុងខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១១គ.ម ស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។

ពិធីនេះមានការចូលរួមពី លោកអភិបាលរងខេត្ត លោកតំណាងក្រុមហ៊ុនដឹញូ វីនេទៀន រីហ្សត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការ អស់លោក លោកស្រី អាជ្ញាធរ មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកអភិបាលខេត្តបានបញ្ជាក់ជូនពីសារបាននៃការស្ថាបនាផ្លូវនេះថា ផ្លូវនេះ គឺជាកំណាត់ផ្លូវក្រវ៉ាត់ព្រំដែន ដែលរាជរដ្ឋាភិបាល បានស្ថាបនានៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង លាតសន្ធឹងចាប់ពីបង្គោលព្រំដែនលេខ ១៧១ ក្នុងសង្កាត់បាវិត ដល់បង្គោលព្រំដែនលេខ១៧៥ ក្នុងសង្កាត់ប្រាសាទ មានប្រវែង ១១គ.ម និងជាប្រភេទផ្លូវក្រាលក្រួសក្រហម ប៉ុន្តែកន្លងមកផ្លូវនេះ បានទទួលរងនូវការខូចខាតមួយចំនួន ដោយសារការប្រើប្រាស់ផង និងដោយសារភ្លៀងផងនៅរដូវវស្សា។

ដោយមើលឃើញពីតម្រូវការចាំបាច់ នៃការប្រើប្រាស់ផ្លូវ ឆ្លើយតបទៅនឹងកំណើនប្រជាជន កំណើននៃការប្រើប្រាស់ និងបម្រើឱ្យការរីកចម្រើននៅក្នុងមូលដ្ឋាន និងជាពិសេសបំផុតដោយមានការជួយឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត និងមានការឯកភាពពីកងវិស្វកម្ម អគ្គបញ្ជាការ ក្រសួងការពារជាតិ (ដែលជាអង្គភាពស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន) បានសម្រេចធ្វើការកែលម្អ ដោយធ្វើការលើកកម្ពស់គុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវបេតុង (បើគិតពីរយៈពេលដូចជាមិនដល់កន្លះឆ្នាំនោះទេ បានស្ថាបនារួចរាល់) ដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។
លោកបន្តថា ក្នុងនាមអាជ្ញាធរខេត្ត សូមយកឱកាសនេះ ចូលរួមត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលដ៏ថ្មីស្រឡាងនេះ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅសង្កាត់បាវិត និងសង្កាត់ប្រាសាទ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ និងសូមថ្លែងនូវការអរគុណចំពោះក្រុមហ៊ុន ដឹញូ វីនេទៀន រីហ្សត ដែលបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សរុបប្រមាណ ២,៥លានដុល្លារ ក្នុងការជួយឧបត្ថម្ភទាំង ស្រុងដល់ការស្ថាបនាផ្លូវមួយខ្សែនេះ រួមជាមួយនឹងការបំពាក់អំពូលភ្លើងសូឡាអមសងខាងផ្លូវប្រមាណជាង ៣៦៨អំពូល។

លោកថា សមិទ្ធផលទាំងនេះ គឺពិតជាសរបញ្ជាក់ឱ្យឃើញពីវប្បធម៌ នៃការចែករំលែក និងស្មារតីរួបរួមសាមគ្គី និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋ និងវិស័យឯកជន ក្នុងកិច្ចគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះតែម្ដង។
ជាចុងបញ្ចប់នៃពិធីនេះដែរ លោកអភិបាលខេត្តក៏បាននាំមកនូវអំណោយ (ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុនផងដែរ) សម្រាប់ ជូនចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ និងថវិកា ៥ម៉ឺនរៀល ជូនរដ្ឋបាលក្រុងបាវិត ចាត់ចែងរៀបចំកម្មវិធី ចំនួន ៧លានរៀល។ ជូនអធិការដ្ឋាននគរបាលក្រុង និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្នុង ១អង្គភាព ២លានរៀល ជូនផ្នែកសឹករងក្រុង សង្កាត់បាវិត និងសង្កាត់ប្រាសាទ ក្នុង ១អង្គភាព ១លានរៀល ជូនប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប្រាសាទ ប៉ុស្តិ៍នគរបាលការពារព្រំដែនប្រាសាទ និងយោធាការពារព្រំដែនប្រាសាទ ក្នុង១អង្គភាព ៥សែនរៀល និងជូនដល់កម្លាំងប្រជាការពារ (សង្កាត់ប្រាសាទ) ៥សែនរៀលផងដែរ៕



ដោយ៖ ភក្ដី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


