ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ ផ្តល់ផ្លូវបេតុងសរសៃដែក ១ ខ្សែ ប្រវែង ៣២៥ ម៉ែត្រ ជូនពលរដ្ឋរស់នៅភូមិទួលរកា ១
ប្រជាពលរដ្ឋភូមិទួលរកា ១ ត្រេកអរ ក្រោយអាជ្ញាធរខណ្ឌមានជ័យ ផ្តល់ជូនផ្លូវបេតុង ១ ខ្សែ បន្ទាប់ពីខូចខាតអស់មួយរយៈធំ។

ផ្លូវបេតុង ១ ខ្សែ ប្រវែង ៣២៥ ម៉ែត្រ ក្នុងភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម ផ្លូវលេខ ៨ ក្រុមទី ២១ សង្កាត់/ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះ ជាសមិទ្ធផលថ្មីដែលអាជ្ញាធរខណ្ឌមានជ័យ ធ្វើផ្ដល់ជូនប្រជាពលរដ្ឋ ដើម្បីបន្ធូរបន្ថយការលំបាក។

លោក សុខ ហៀន ពលរដ្ឋរស់នៅតំបន់ខាងលើ បានឲ្យដឹងថា កន្លងមក ផ្លូវនេះខូចខាតច្រើន ហើយមានហុយដីចូលផ្ទះថែមទៀត ពលរដ្ឋក៏ធ្លាប់ស្នើសុំទៅកាន់អាជ្ញាធរឲ្យចុះត្រួតពិនិត្យចំណុចផ្លូវខូចនេះផងដែរ។

លោកបានបន្តថា លោក ក៏ដូចជាពលរដ្ឋទាំងអស់ សូមសាទរទៅកាន់អាជ្ញាធរដែលយកទុក្ខលំបាកប្រជាពលរដ្ឋមកដោះស្រាយ ក្នុងការធ្វើផ្លូវ ១ ខ្សែ ជូនអ្នកភូមិទួលរកា ១ ដើម្បីសម្រួលទាំងការរស់នៅ និងធ្វើដំណើរ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បញ្ជាក់ឲ្យកម្ពុជាថ្មីដឹងថា សមិទ្ធផលផ្លូវបេតុងសរសៃដែក ១ ខ្សែ បានលេចចេញជារូបរាងហើយ ដើម្បីរំដោះ និងជួយបន្ធូរបន្ថយការលំបាកប្រជាពលរដ្ឋក្នុងការដំណើរទៅប្រកបអាជីវកម្ម ធ្វើការ និង ផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សផងដែរ។

លោកបន្តថា ផ្លូវបេតុងខាងលើនេះមានប្រវែង ៣២៥ ម៉ែត្រ ទំហំ ៧ ម៉ែត្រ ត្រូវបានចាក់បេតុងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់។ ចំពោះការស្ថាបនាផ្លូវបេតុងនេះដែរ គឺជាគម្រោងដែលបានគាំទ្រដោយថវិការបស់រដ្ឋបាលខណ្ឌមានជ័យ ក្រោយពីរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម ដាក់ប្រព័ន្ធលូរំដោះទឹក ២ ខ្សែ អមសងខាងផ្លូវនេះ កាលពីចុងឆ្នាំ ២០២៤ កន្លងមក៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


