ព័ត៌មានជាតិ
កម្ពុជា និងភាគីពាក់ព័ន្ធ ជំរុញការអនុវត្តថាមពលឆ្លាតវៃលើអគារពាណិជ្ជកម្មឱ្យបានប្រមាណ២០% នៅឆ្នាំ២០៣០
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea) បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការ នៃកម្មវិធីថាមពលឆ្លាតវៃ (PowerWise) ដែលជាកម្មវិធីផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពល នៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ នេះជារដូវកាលថ្មី បន្ទាប់ពីភាពជោគជ័យនៃការប្រកួតប្រជែងពីររដូវកាលកន្លងមក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា(CEEComp)។ កម្មវិធី PowerWise គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែកក្កដា នេះ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ឱ្យដឹងថា កម្មវិធីនេះស្របតាមផែនការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅមហិច្ឆតាឆ្នាំ២០៥០របស់ប្រទេសកម្ពុជា។ លើសពីនេះតាមរយៈការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ (NEEP) ការប្រកួតប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពល នៅក្នុងអគារពាណិជ្ជកម្ម។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ខ្វៃ អាទិត្យា ថ្លែងដូច្នេះ ៖ «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល។ ដូច្នេះរួមចំណែកដល់ការកាត់បន្ថយការ បំភាយឧស្ម័នផ្ទះកញ្ចក់»។

កម្មវិធី PowerWise នឹងជំរុញឲ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០នៅទូទាំងប្រទេសកម្ពុជា។ គម្រោងផ្តួចផ្តើមនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន២៥ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។

បើតាមលោក Mr. Frantz Vaganay នាយកក្រុមហ៊ុន សិវែ យល់ថា កម្ពុជាកំពុងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យថាមពលរបស់ខ្លួនយ៉ាងសកម្ម ដែលរួមមានតម្រូវការនៃការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថេរភាព និងតម្លៃសមរម្យ។
នាយិកាផ្នែកលក់ និងទីផ្សារពីសណ្ឋាគារ និងអាផាតមេន ហ៊ីម៉ាវ៉ារី កញ្ញា ម៉ូ សេត យ៉ាដាណា គាំទ្រដល់កម្មវិធីនេះ ដោយលើកឡើងថា ការរួមចំណែកក្នុងការសម្រេចបានទិសដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ តាមរយៈការសិក្សាដោយគូសបញ្ជាក់ពីបញ្ហាប្រឈមជាអាទិភាពដោយត្រូវការដំណោះស្រាយជាបន្ទាន់បានបង្ហាញថា រហូតដល់៣០ភាគរយនៃថាមពលដែលប្រើប្រាស់នៅក្នុងអគារពាណិជ្ជកម្ម ត្រូវបានខ្ជះខ្ជាយ។

ជាការឆ្លើយតប កម្មវិធី PowerWise រដូវកាលទី៣ ផ្តល់នូវការគាំទ្រផ្អែកលើលក្ខខណ្ឌជាក់ស្តែងរបស់អ្នកចូលរួម និងការផ្តល់ជូននូវឧបករណ៍ សម្ភារឧបទេសន៍ទំនើបៗដល់អ្នកចូលរួម។ កម្មវិធីនេះផ្តល់នូវមគ្គុទេសក៍ និងដំបូន្មានពីអ្នកជំនាញ ដំណោះស្រាយតាមតម្រូវការ និងជំរុញការផ្លាស់ប្តូរអាកប្បកិរិយាដ៏មានអត្ថន័យ។
រាជរដ្ឋាភិបាលកម្ពុជា (RGC) អនុវត្តគោលការណ៍កំណើនបៃតងនៅក្នុងផែនការយុទ្ធសាស្ត្រ និងការអភិវឌ្ឍរបស់ខ្លួន។លោកកត់សម្គាល់ថា៖ «យើងប្ដេជ្ញាចិត្តចំពោះសកម្មភាពធាតុអាកាស និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងវិស័យទាំងអស់តាមរយៈការផ្តល់អាទិភាពដល់វិធីសាស្ត្រកំណើនបៃតង»៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


