ព័ត៌មានជាតិ
ពលរដ្ឋភូមិដូនរ័ត្ន ទទួលបានសមិទ្ធផលថ្មីផ្លូវបេតុងប្រវែង ៥៧១ ម៉ែត្រ ទទឹង ៥ ម៉ែត្រ
ប្រជាពលរដ្ឋរស់នៅភូមិដូនរ័ត្ន សង្កាត់ឪឡោក បានទទួលសមិទ្ធផលថ្មីមួយ ដែលជាផ្លូវបេតុងមានប្រវែងសរុប ៥៧១ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ។ សមិទ្ធផលនេះ គឺជាក្តីប្រាថ្នាប្រជាពលរដ្ឋ និង ជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ថែមទាំងជាប្រភព នៃការលើកកម្ពស់សេដ្ឋកិច្ច និងភាពរីកចម្រើនក្នុងតំបន់ផងដែរ តាមរយៈការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន។

លោក ម៉ែន រក្សមូលី ចៅសង្កាត់ឪឡោក បានប្រាប់កម្ពុជាថ្មីឲ្យដឹងថា សមិទ្ធផលផ្លូវបេតុងខាងលើនេះ បានសាងសង់ឡើងជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌកំបូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ឪឡោក។

លោកបានបន្តថា ការសាងសង់ផ្លូវនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលនឹងជួយបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររវាងភូមិ និងទីផ្សារ ជួយឲ្យមានដំណើរការល្អក្នុងការដឹកជញ្ជូនផលិតផលសេដ្ឋកិច្ច និងកសិកម្ម រួមទាំងលើកស្ទួយគុណភាពជីវភាពប្រជាជន។




លោក សោ សុន មេភូមិដូនរ័ត្ន តំណាងប្រជាពលរដ្ឋក្នុងភូមិ បានសម្តែងក្តីសប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ពីសំណាក់ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ដែលបានដាក់គម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌកំបូល មកស្ថាបនាផ្លូវបេតុងប្រវែង ៥៧១ ម៉ែត្រនេះ ទុកជាប្រយោជន៍រួមសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ងាយស្រួលជាងមុន សេដ្ឋកិច្ចកាន់តែរលូន ការបង្កើនសោភ័ណភាពស្អាត និងសុវត្ថិភាព ក្នុងសហគមន៍។
ជាមួយនេះ លោកចៅសង្កាត់ ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា មូលដ្ឋានសង្កាត់ឪឡោក មានចំនួន ១៤ ភូមិ ហើយបច្ចុប្បន្នផ្លូវបេតុងដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ សម្រេចបាន ១២ ភូមិ នៅសល់ ២ ភូមិ និងមានគម្រោងធ្វើជាបន្តបន្ទាប់៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


