Connect with us

សន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន កំពុងរួមចំណែក បញ្ជាកងទ័ពច្បាំងជាមួយថៃ

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន កំពុងតែរួមចំណែកបញ្ជាកងទ័ពតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព ដើម្បីវាយប្រហារជាមួយថៃ ដោយសម្ដេចមិនរត់ទៅណានោះទេ។

ការអះអាងរបស់មន្ត្រីនាំពាក្យព្រឹទ្ធសភាបែបនេះបានធ្វើឡើង បន្ទាប់ពីបណ្ដាញព័ត៌មានរបស់ថៃ បានផ្សព្វផ្សាយថា សម្ដេចបានឡើងយន្តហោះទៅប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ធិរិទ្ធ បញ្ជាក់ថា៖ «សម្តេចតេជោ នៅកម្ពុជាកំពុងតែរួមចំណែកបញ្ជាទ័ព តាម​ប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរសៀមឈ្លានពាន។ លោកមិនរត់ទៅណាទេ»។

នៅព្រឹកថ្ងៃទី ២៤ ខែកក្កដានេះ កងទ័ពថៃ បានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ដែលតម្រូវឱ្យកងទ័ពកម្ពុជា ត្រូវតែប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងការឈ្លានពាននេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម