ព័ត៌មានជាតិ
ក្រសួងការងារប្រកាសឲ្យម្ចាស់រោងចក្រមកធ្វើប័ណ្ណដឹកកម្មករនិយោជិត សម្រាប់ធ្វើដំណើរ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យម្ចាស់រោងចក្រ សហគ្រាស មកធ្វើប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត ដើម្បីអាចធ្វើដំណើរចេញចូលកន្លែងធ្វើការងារ ក្នុងអំឡុងពេលដែលមានការដាក់កំហិតលើការធ្វើដំណើរ។
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយ ចុះកាលពីយប់ថ្ងៃទី០៦ ខែមេសាថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានដាក់កំហិតលើការធ្វើដំណើរនេះ អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ត្រូវជិះមធ្យោបាយដែលមាន «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ចេញដោយក្រសួង ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងយកតាមខ្លួននូវកាតសម្គាល់កម្មករនិយោជិត និងបុគ្គលិក នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះម្ចាស់ ឬនាយករោងចក្រសហគ្រាស ត្រូវផ្ដល់បញ្ជីស្លាកលេខរថយន្ដ ឬមធ្យោបាយដឹកជញ្ជូនដល់អធិការការងារ និងត្រូវសហការជាមួយអធិការការងារ ដើម្បីផ្ដល់ «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ដល់អ្នកបើកបរ សម្រាប់បង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច នៅពេលដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ។
ជាមួយគ្នានេះដែរ ត្រូវធានាថា កម្មករនិយោជិតនិងបុគ្គលិកទាំងអស់ មានកាតសម្គាល់ខ្លួន។ ក្នុងករណីបាត់ ត្រូវចេញកាតសម្គាល់ខ្លួនជូនកម្មករនិយោជិត និងបុគ្គលិកជាបន្ទាន់។
ចំពោះអ្នកបើកបរ ឬម្ចាស់មធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិកត្រូវមកទទួលយក «ប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត» ពីរោងចក្រ សហគ្រាស និងត្រូវដាក់បង្ហាញនៅផ្នែកខាងមុខមធ្យោបាយដឹកជញ្ជូន ដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន និងធ្វើដំណើរតែម្នាក់ឯង ត្រូវយកតាមខ្លួននូវ កាតសម្គាល់កម្មករនិយោជិត ឬបុគ្គលិក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលអាចបញ្ជាក់ពីទីលំនៅបច្ចុប្បន្នរបស់ខ្លួន នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះដើម្បីបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ច៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C