ព័ត៌មានជាតិ
ក្រសួងការងារ ជួបពិភាក្សាជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំប្រទេសឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ ៖ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោក Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រ ចាំប្រទេសឡាវ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-លុចសំបួ។

ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ អគ្គនាយករងនៃអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងមន្ត្រីពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជានាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងនិងបង្កើនចំណងមិត្តភាព ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលុចសំបួ ជាពិសេសការឆ្ពោះទៅរកការកំណត់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូទៅសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីលុចសំបួរនឹងអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នាខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ និងនៅខេត្តរតនគិរី នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់បន្ថែមពីមុខជំនាញកសិកម្ម ទេសចរណ៍ជាដើម នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទាំងពីរនេះ។

ភាគីទាំងពីរកម្ពុជា-លុចសំបួ សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងពង្រឹងនិងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈ ឬកិច្ចព្រមព្រៀងណាមួយនាពេលអនាគត សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕






-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ