ព័ត៌មានជាតិ
ផ្លូវ៨ខ្សែ ក្នុងខណ្ឌទួលគោក ត្រូវជួសជុលសម្រេច១០០ភាគរយ ក្រោយខូចខាតដោយជំនន់ទឹកភ្លៀង
បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩។
ជាក់ស្តែងគិតត្រឹមថ្ងៃទី០៧ មេសានេះផ្លូវ៨ខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការជួសជុលនិងអ៊ុតកៅស៊ូរួចរាល់១០០ភាគរយហើយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួលនិងសម្រួលដល់ការកកស្ទះចរាចរផងដែរ។
នៅព្រឹកថ្ងៃទី០៧ មេសានេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌចុះពិនិត្យមើលការដ្ឋានអ៊ុតកៅស៊ូAC ផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីជំរុញឲ្យក្រុមការងារអនុវត្តការងារឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងឲ្យបានរួចរាល់ទៅតាមគម្រោងដែលបានគ្រោងទុក។ លោក ឯក ឃុនដឿន បានមានប្រសាសន៍ឲ្យដឹងថា គម្រោងនៃការជួសជុលនិងអ៊ុតកៅស៊ូ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ នៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានចំនួន៨ខ្សែ ហើយក្នុងចំនួននេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការជួសជុលនិងអ៊ុតកៅស៊ូរួចរាល់១០០ភាគរយហើយ ពោលគឺបង្ហើយត្រឹមផ្លូវលេខ៣២៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ នេះតែម្តង។


គួរបញ្ជាក់ថា គម្រោងនៃការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនេះ នៅរាជធានីភ្នំពេញមានចំនួន២៩ខ្សែ ក្នុងនោះនៅក្នុងខណ្ឌដូនពេញមានចំនួន១៦ខ្សែ ក្រុមការងារបានបញ្ចប់ការងាររបស់ខ្លួន១០០ភាគរយហើយកាលពី ថ្ងៃទី២៧ មីនា។ ចំណែកនៅខណ្ឌទួលគោកចំនួន៨ខ្សែដែរ ត្រូវបានក្រុមការងារ បញ្ចប់ការងាររបស់ខ្លួន១០០ភាគរយដែរហើយថ្ងៃទី០៧ ខែមេសានេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ