ព័ត៌មានជាតិ
បាក់ឌុបឆ្នាំនេះ រដ្ឋមន្ត្រីអប់រំ រំពឹងថា អត្រានិទ្ទេស A អាចមានលើសពីឆ្នាំមុន
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅកាត់ថា បាក់ឌុប បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ជាមួយនឹងបេក្ខជនប្រឡងសរុបជាង១៤ម៉ឺននាក់នៅទូទាំងប្រទេស។ សម័យប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រំពឹងថា អត្រាបេក្ខជនទទួលបាននិទ្ទេស A អាចមានចំនួនលើសពីឆ្នាំមុន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងពេលអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីដំណើរការចាប់ផ្ដើមប្រឡងនាព្រឹកថ្ងៃនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក ប្រកបដោយភាពរលូន និងមិនមានបញ្ហាចោទអ្វីបានកើតឡើងឡើយ។

ជាមួយនឹងការបញ្ជាពីការដំណើរការរលូននៃការប្រឡង លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានបង្ហាញក្ដីរំពឹងចំពោះអត្រាប្រឡងជាប់នឹងកើនឡើងច្រើន ខណៈអត្រាទទួលបាននិទ្ទេស A ក៏នឹងអាចកើនដូចគ្នាផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងដូច្នេះថា«ខ្ញុំមានជំនឿជឿជាក់ថា សិស្សានុសិស្សរបស់យើងបានខិតខំប្រឹងប្រែង ក្នុងរយៈពេល១០ឆ្នាំហើយដែលពួកគាត់ខំប្រឹង។ អ៊ីចឹង ខ្ញុំជឿជាក់ថា ចំនួនសិស្សនិទ្ទេស A នឹងប្រហាក់ប្រហែលឆ្នាំទៅ ឬក៏អាចលើសពីឆ្នាំទៅ…ប៉ុន្តែខ្ញុំជឿជាក់ថា មិនទាបជាងឆ្នាំទៅទេ ដែលមានចំនួន២ ២២៥រូប»។

តាមការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី ជារួមសម្រាប់និទ្ទេស A B C ជាមធ្យមមានចំនួន៣០% ដែលជាតួលេខមួយបង្ហាញនូវ គុណភាពរបស់សិស្ស។
គួរជម្រាបថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ជាមួនឹងមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០នាក់ ដែលមានស្រី ៨១ ៤៤២នាក់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤០ ៦៧៨នាក់ ស្រី ២៤ ៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣នាក់៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


