ព័ត៌មានជាតិ
អ្នកប្រាជ្ញម្នាក់ចាប់អាម្មណ៍លើសក្ដានុពលយុវជនកម្ពុជាក្នុងការសិក្សារូបវិទ្យា
អ្នកប្រាជរូបវិទ្យាដែលទទួលបានមេដាយណូបែលរូបវិទ្យាលោកបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS បានបង្ហាញពីចំណាប់អារម្មណ៍ចង់ជ្រើសរើសយកយុវជនកម្ពុជាដើម្បីបណ្ដុះបណ្ដាលបន្ថែមលើផ្នែករូបវិទ្យា ព្រមទាំងចង់បង្កើតនូវមន្ទីរពិសោធន៍ដើម្បីជួយដល់ការយល់ដឹងផ្នែករូបវិទ្យាដល់យុវជនកម្ពុជាងផងដែរ។ ការលើកឡើងនេះគឺក្នុងពេលដែលលោកបានជួបពិភាក្សារការងារជាមួយប្រមុខរដ្ឋស្ដីទីសម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។

បើតាមអ្នកនាំពាក្យប្រធានព្រឹទ្ធសភាលោក ជា ធីរិទ្ធិ ការដែលចង់ជ្រើសរើសយុវជនកម្ពុជានេះគឺបន្ទាប់ពីលោកបានមើលឃើញពីសក្ដានុពលសមត្ថភាពរបស់យុវជនកម្ពុជាបន្ទាប់ពីបានមកទស្សនកិច្ចកម្ពុជាប៉ុន្មានថ្ងៃមកនេះ។
លោក ជា ធីរិទ្ធិ បានបន្ថែមទៀតថា៖ «ក្នុងបេសកម្មរបស់លោកសាស្ត្រាចារ្យ និងសហការីពេលនេះនឹងស្វែងរកយុវជននិស្សិតកម្ពុជាដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្ររូបវិទ្យាដើម្បីបណ្ដុះបណ្ដាលពួកគាត់បន្ថែមទៀតឱ្យក្លាយជាធនធានមួយដែលមានភាពពូកែនៅក្នុងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាជាពិសេសគឺផ្នែករូបវិទ្យានេះតែម្ដង»។
បណ្ឌិត Sir Konstantin “Kostya” S. Novoselov FRS គឺជារូបវិទូជនជាតិរុស្សី-អង់គ្លេស ដែលរកឃើញពីការបំបែកស្រទាប់តូចស្ដើងបំផុតនៃអាតូម Graphene ជាមួយលោក Andre Geim។ ការរកឃើញនេះហើយបានធ្វើឱ្យលោកទទួលបានមេដាយណូបែលរូបវិទ្យានៅឆ្នាំ២០១០។ បច្ចុប្បន្នលោក Novoselov គឺជាសាស្រ្តាចារ្យរូបវិទ្យា Langworthy នៅសាកលវិទ្យាល័យ Manchester និងជាសាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសម្រាប់សម្ភារៈ 2D កម្រិតខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី។ ការស្រាវជ្រាវរបស់គាត់ផ្តោតលើរូបវិទ្យា condensed matter, mesoscopic physics និង nanotechnology ជាមួយនឹងការងារថ្មីៗលើសម្ភារៈឆ្លាតវៃដែលមានមុខងារ និង AI សម្រាប់ការរចនាសម្ភារៈ។

ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការពេញចិត្តចំពោះការកត់សម្គាល់ និងសម្រចចិត្តរបស់លោក Novoselov ដោយថាបច្ចុប្បន្នយុវជនកម្ពុជាគឺមានសមត្ថភាព និងខិតខំប្រឹងប្រែងលត់ដំខ្លួន ហើយការចង់ជួយបណ្ដុះបណ្ដាលរូបវិទ្យាពីអ្នកប្រាជ្ញាពិភពលោកនេះនឹងជួយដល់យុវជនកម្ពុជាឱ្យកាន់តែរីកចម្រើន។ សម្ដេចបានជំរុញឱ្យមានការទាក់ទងទៅក្រសួងអប់រំដើម្បីឱ្យផែនការនេះសម្រេចបាន។
ក្នុងឱកាសនៃជំនួបនោះលោក Novoselov ក៏បានជជែកគ្នាជាមួយសម្ដេចតេជោពីប្រវត្តិនៃការតស៊ូ និងការរំដោះកម្ពុជាពីប្រទេសដែលពោពេញដោយសង្គ្រាមមកជាប្រទេសអភិវឌ្ឍន៍ និងរីកចម្រើននៅពេលបច្ចុប្បន្នផងដែរ។ ខណៈលោក Novoselov ថានឹងនាំយកពីការយល់ដឹងនៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោចែករំលែកជូននិស្សិតជុំវិញពិភពលោកផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


