នយោបាយ
សម្ដេចតេជោ៖ អ្នកដែលជេរ ហ៊ុន សែន ខ្លាំងមិនមែនមានន័យថាជាអ្នកប្រឆាំង ហ៊ុន សែន ទេ
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីយុទ្ធសាស្ត្រនយោបាយមួយដែលឱ្យសមាជិកបក្សប្រជាជនចូលរួមជាមួយគណបក្សដទៃ ដែលសម្ដេចបញ្ជាក់ថាពួកគេគឺជាមនុស្សរបស់បក្សប្រជាជនតាំងពីយូរមកហើយ ក្នុងនោះសម្ដេចក៏រំលេចផងដែរថាអ្នកដែលជេរសម្ដេចខ្លាំងក៏មិនប្រាកដថាគេប្រឆាំងនឹងសម្ដេចដែរ។

ថ្លែងក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យុទ្ធសាស្ត្រតេជោត្រូវបានពង្រាយគ្រប់តួអង្គនៃមេដឹកនាំគណបក្សប្រជាជនហើយ។ ពេលខ្លះគណបក្សផ្សេងខ្វះមនុស្សបានជ្រើសរើសពីបក្សប្រជាជនទៅទេ ហើយក៏មានអតីតគណបក្សសង្គ្រោះជាតិផងដែរ។
សម្ដេចថា៖ «ខ្ញុំគ្រាន់តែជម្រាប។ កាលហ្នឹងខ្ញុំបានជម្រាបនៅចម្ការមនថា មិនមែនបងប្អូនហ្នឹងលក់ក្បាលលក់កន្ទុយអីទេ មកពីអស់លោកមកជ្រើសរើសសមាជិកគណបក្សប្រជាជនទៅចុះឈ្មោះ។ អ៊ីចឹងគេរុញទូកបណ្ដោយទឹកតែម្ដងទៅវាមិនស្រួល បើសិនមិនដាក់អ្នកហ្នឹងទេ ដាក់អ្នកផ្សេងវាមិនពិបាក? [..] អ្នកជេរ ហ៊ុន សែន ខ្លាំងមិនប្រាកដមនុស្សប្រឆាំង ហ៊ុន សែន ទេណា! ជួនកាលជេរ ហ៊ុន សែន ដើម្បីចូលទេ»។
សម្ដេចក៏បានរំឮកពីការឱ្យលោក ឡុង ប៊ុន្នី ទៅជាសមាជិកគណបក្សសង្គ្រោះជាតិផងដែរ ដោយថានេះជាការធ្វើបក្សនយោបាយ។

បើតាមសម្ដេចសម្ដេចតេជោ បច្ចុប្បន្នសម្ដេចក៏ទទួលដំណឹងថាគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ កំពុងតែរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីឈរឈ្មោះបោះឆ្នោត និងកំពុងតែខ្វះមនុស្សផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


