អាជីព
វិធីដែលមេដឹកនាំអាចបង្កើនកម្លាំងចិត្ត ឱ្យដល់បុគ្គលិក
មិនចំពោះតែក្រុមហ៊ុនតូចឬធំទេការជំរុញបុគ្គលិកឲ្យដើរទៅមុខរលូនព្រមគ្នា គឺជាបញ្ហាមួយដែលនៅតែស្មុគពិបាក ។ ក្នុងនាមជាមេដឹកនាំអាចចាប់ផ្ដើមធ្វើនូវរឿងដែលផ្ដល់កម្លាំងចិត្តដល់និយោជិកខ្លួន ឲ្យកាន់តែមានកម្លាំងចិត្តធានាថាបុគ្គលិកនឹងមានផលិតភាពខ្ពស់ជាងមុន រួមមាន ៖
១. ធ្វើជាគំរូ
ក្នុងនាមជាអ្នកដឹកនាំម្នាក់ក្នុងអង្គភាពការងារមួយ ជាចាំបាច់ណាស់ដែលត្រូវតែធ្វើជាគំរូដ៏ល្អមួយទៅកាន់កូនចៅ។ ជាអ្នកដឹកនាំមិនមែនអង្គុយចាំក្ដីរំពឹងពីបុគ្គលិក ហើយគិតថាពួកគេនឹងធ្វើតាមយើងឬយ៉ាងណានោះទេ។ ត្រូវចងចាំថា គន្លឹះនៃភាពជាអ្នកដឹកនាំល្អគឺឥទ្ធិពល មិនមែនប្រើអំណាចតាមតែចិត្តចង់ឡើយ។
២. ផ្ដល់កម្មសិទ្ធិឲ្យពួកគេចូលរួមគ្រប់សកម្មភាព
ទម្រាំតែក្រុមហ៊ុនមួយទទួលបានជោគជ័យ មិនមែនជារឿងងាយស្រួលឡើយ រឿងទាំងនោះគឺទាមទារពីនិយោជិករបស់យើងម្នាក់ៗ ដែលបានពួតដៃគ្នាជួយបញ្ចេញសមត្ថភាពយកភាពជោគជ័យនេះរួមគ្នា។
នេះហើយដែលមេដឹកនាំម្នាក់ៗគួរតែផ្ដល់ការអនុញ្ញាតឲ្យបុគ្គលិកគ្រប់គ្នា បានដឹងថា ពួកគេម្នាក់ៗក៏មានចំណែកសំខាន់ក្នុងភាពជោគជ័យនេះដែរ។ នៅពេលមេគយណាម្នាក់ធ្វើដូច្នោះ នោះនឹងបង្កើតអារម្មណ៍សម្រាប់បុគ្គលិកឲ្យមានទំនួលខុសត្រូវលើសមុន។
៣. ស្វាគមន៍គំនិតថ្មីៗជានិច្ចពីពួកគេ
ជាមេដឹកនាំដែលមិនយកគំនិតរបស់បុគ្គលិកមកពិចារណា មកគិតផង តើបន្តធ្វើជាមេគេធ្វើអ្វី? នេះដូចជាការជាន់ពន្លិចទៅដល់និយោជិកដែលខំមានគំនិតល្អៗមកបញ្ចេញ តែបែរជាត្រូវមេបដិសេធទៅវិញ។
បើនិយោជិកមកជាមួយគំនិតទាក់ទងនឹងដំណើរការអាជីវកម្ម នេះមិនមែនជាការប្រមាថទេ មានន័យថាពួកគេកំពុងតែយកចិត្តទុកដាក់លើអាជីវកម្ម។
ការគាំទ្រគំនិតថ្មីៗនិងផ្ដល់ឲ្យបុគ្គលនូវឱកាសដើម្បី “ ដំណើរការជាមួយគ្នា” ហើយជួយជំរុញផ្លូវចិត្តយ៉ាងខ្លាំង ទោះបីវាដំណើរការឬអត់ក៏ដោយ។
៤. ទំនាក់ទំនងផ្ទៃក្នុង
បើសិនជាទំនាក់ទំនងផ្ទៃក្នុងនោះ មិនជាប់ទាក់ទងជាមួយនឹងរឿងស៊ីជម្រៅទេ មិនចាំបាច់ត្រូវលាក់លៀមជាមួយនិយោជិកឡើយ ។ ទំនាក់ទំនងផ្ទៃក្នុង ក៏ជារឿងសំខាន់មួយដែលបង្ហាញពីការទុកចិត្តគ្នាដែលនាំឲ្យមាន“ ចក្ខុវិស័យរស់រវើក” ក្នុងក្រុមហ៊ុន។
៥. បង្កើតផ្លូវឬអាជីពនាពេលអនាគត
ជាមេដឹកនាំត្រូវមានគំនិតឬផែនទីបង្ហាញផ្លូវអំពីអ្វីដែលនៅខាងមុខ ដែលអាចជំរុញចិត្តដល់ពួកគេ។ ការផ្ដល់ឲ្យបុគ្គលិកនូវផ្លូវអាជីពឬគោលដៅនាពេលអនាគត នឹងនាំឲ្យមានការលើកកម្ពស់និងឆ្ពោះទៅរកគោលដៅមួយល្អជាមួយគ្នា៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព៖ anthillonline
ចុចអាន៖ ភាពឱនលំទោន ៥ យ៉ាងដែលអ្នកដឹកនាំគួរតែមានសម្រាប់ក្រុម
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ