អាជីព
គន្លឹះបញ្ចេញមតិបានក្លាហានជាងមុនជាមួយក្រុមការងារ
ការងារជាក្រុម តម្រូវឲ្យមានកិច្ចសហប្រតិបត្តិការជាមួយមនុស្សផ្សេងគ្នាជាច្រើន ហើយមានគំនិតខ្លះនៅក្នុងការប្រជុំ ដែលយើងមិនយល់ស្រប។ ហើយការបដិសេធសមាជិកក្រុមផ្សេងទៀត អាចធ្វើឲ្យមានប្រតិកម្មអវិជ្ជមាន ជះឥទ្ធិពលអាក្រក់ និងបង្កើតភាពតានតឹង រួមទាំងពិបាកប្រាស្រ័យទាក់ទងគ្នាថែមទៀត
Kpt Plus សូមណែនាំពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ក្នុងការបញ្ចេញមតិប្រឆាំងដោយសន្តិវិធីនៅក្នុងសមាជិកក្រុមការងារ ៖
១. សួរសំណួរបន្ថែម

សាកសួរជាជាងឈ្លោះប្រកែកគ្នា។ ចំពោះបញ្ហាស្មុគស្មាញមិនមានចម្លើយត្រឹមត្រូវទេ។ ជារឿងដែលសំខាន់ជាខ្លាំងសម្រាប់ក្រុម ក្នុងការដាំដុះសមត្ថភាពរួមបញ្ចូលទស្សនៈជាច្រើនជាមួយគ្នា។ ជំនួសឲ្យការប្រកួតប្រជែងសូមប្ដូរទៅ “ខ្ញុំឃើញអ្វីៗខុសគ្នា។ អាចប្រាប់ខ្ញុំបន្ថែមទៀតអំពីមូលហេតុដែលអ្នកឃើញរឿងបែបនេះ” ។
២. យកវិធីសាស្ត្រសិក្សា
ចូលទៅជិតការសន្ទនាជាមួយគ្នាពីទីតាំងនៃ “រៀន” មិនមែន “ដឹង” ។ ទីតាំងនេះនឹងឲ្យយើងចង់ដឹងចង់ឃើញ បើកចំហចំពោះភាពចម្រុះនៃគំនិតដែលបានបង្ហាញរួមគ្នា។ នៅពេលគ្រប់គ្នាធ្វើការឆ្ពោះទៅរកដំណោះស្រាយ នេះមិនមែនជាការយល់ព្រមឬមិនយល់ព្រមនោះទេ។ វាគឺអំពីការរុករកឧបករណ៍ប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព នៃគំនិតដែលបានស្នើ ដើម្បីឈានដល់លទ្ធផលដែលបានបញ្ជាក់រួមគ្នា។
៣. កសាងទំនុកចិត្តដោយភាពស្មោះត្រង់
ចរិតលក្ខណៈមួយនៃក្រុមដែលមានសមត្ថភាពខ្ពស់ គឺសមត្ថភាពក្នុងការសន្ទនាដោយស្មោះត្រង់។ ការនិយាយដោយបើកចំហក្នុងទំនាក់ទំនងដែលទុកចិត្ត គឺជាវិធីល្អបំផុតដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ជាមួយគ្នា។
៤. កំណត់ការរំពឹងទុកសម្រាប់ជម្លោះដែលមានសុខភាពល្អ
ការបង្កើតការរំពឹងទុកជុំវិញជម្លោះដែលមានសុខភាពល្អ អាចឲ្យក្រុមនានាយល់ស្របនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គំនិតជាជាងការបដិសេធ។ នៅពេលដែលក្រុមជឿជាក់ថាពួកគេទាំងអស់កំពុងធ្វើការដើម្បីសម្រេចគោលដៅតែមួយ ដោយប្រើដំណើរការប្រកបដោយប្រសិទ្ធភាព ពួកគេច្រើនតែបើកចំហដើម្បីបំភ្លឺសំណួរនិងមតិយោបល់ នៅពេលចែករំលែកគំនិត។
៥. បណ្ដុះការចង់ដឹងចង់ឃើញ

ការខ្វែងគំនិតគ្នាគឺជៀសមិនរួច។ មុនពេលយើងវិនិច្ឆ័យគំនិតនេះថាមិនត្រឹមត្រូវ សូមមើលដោយការចង់ដឹងចង់ឃើញសិន។ នៅពេលយើងជ្រើសរើសមើលគំនិតផ្សេងគ្នាពីទស្សនវិស័យផ្សេងៗ យើងអាចយល់ពីមូលហេតុដែលមនុស្សម្នាក់ទៀតអាចនឹងមើលឃើញគំនិតថាជាដំណោះស្រាយ។
ហើយពេលយើងសួរសំណួរ យើងក៏អាចបង្កើតគំនិតថ្មីៗដែលខ្លួនឯងមិនធ្លាប់បានឃើញពីមុន។ រៀនមុនពេលឆ្លងកាត់ការវិនិច្ឆ័យ។
៦. បោះជំហានទៅរកការយោគយល់គ្នាទៅវិញទៅមក
ក្នុងនាមជាមនុស្សតម្រូវការចាំបាច់មួយរបស់យើង គឺការស្ដាប់ មើលឃើញ និងយល់។ ដោយធ្វើតាមជំហានទាំងបួននេះ៖ ដំបូងត្រូវស្ដាប់ដោយយកចិត្តទុកដាក់។ ការស្ដាប់មិនមែនជាពេលវេលាដើម្បីគិតអំពីចម្លើយរបស់យើងទេ ប៉ុន្តែគឺជាពេលវេលាដើម្បីយល់ពីក្រុមផ្សេងទៀត។
ទីពីរ ពិនិត្យមើលការយល់ដឹងរបស់យើង។ ទីបី ចាប់ផ្ដើមប្រយោគរបស់យើងដែលបង្ហាញពីការមិនចុះសម្រុងជាមួយ“ ខ្ញុំយល់ឃើញថាចំណុចរបស់អ្នកជា…”
ទីបួន គាំទ្រការអត្ថាធិប្បាយរបស់យើងដោយទិន្នន័យឬហេតុផលសមរម្យ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ forbes
ចុចអាន៖ទស្សនៈល្អៗនៃ Mother Teresa កំពូលស្ត្រីដ៏សប្បុរសបំផុតលើលោក
ចុចអាន៖ឧបសគ្គសំខាន់បំផុត៥យ៉ាងសម្រាប់ជីវិតមនុស្សម្នាក់ៗដែលត្រូវបំបែក

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា