ព័ត៌មានជាតិ
វិធានការច្បាប់ ចំពោះអ្នកបំផ្លើស បំភ្លៃការពិតមិនមែនជាការបិទសិទ្ធិសេរីភាព នៃការបញ្ចេញមតិនោះទេ
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា (គ.ស.ម.ក) បានមានប្រសាសន៍ថា វិធានការច្បាប់ចំពោះអ្នកបំផ្លើស បំភ្លៃការពិត មិនមែនជាការបិទសិទ្ធិសេរីភាព នៃការបញ្ចេញមតិនោះទេ។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង ក្រោយពីមានការរិៈគន់ពីភ្នាក់ងារសង្គមស៊ីវិលមួយរូប នៅលើបណ្តាញព័ត៌មានបរទេស ទាក់ទងចំណាត់ការផ្លូវច្បាប់ទៅលើយុវជនមួយរូបឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ ដែលបានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន ដើម្បីជេរប្រមាថ និងបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល តាំងពីព្រះមហាក្សត្រ រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន តាមរយៈកាត់តរូបភាពលើគណនី Facebook ក្លែងក្លាយ។
លោក ជិន ម៉ាលីន បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ថា វិធានការរបស់សមត្ថកិច្ចនេះ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព នៃការបញ្ចេញមតិនោះទេ ព្រោះជាគោលការណ៍ច្បាប់ ការក្លែង Profile Facebook លាក់អត្តសញ្ញាណ ធ្វើការបរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ អ្នកដទៃដោយចេតនាទុច្ចរិត ការបង្ហោះព័ត៌មានក្នុងចេតនា បង្កឱ្យមានការភ័យ ចលាចលនៅក្នុងសង្គម ឬការបំផ្លើសការបំភ្លៃព័ត៌មានផ្សេងៗ ជាដើមនោះ មិនមែនជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមផ្លូវច្បាប់នោះទេ”។

បើតាមលោក ជិន ម៉ាលីន ទង្វើនោះ ជាបទល្មើស ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ច ត្រូវតែចាត់វិធានការផ្លូវច្បាប់ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាសន្តិសុខសង្គម និងការពារសិទ្ធិស្របច្បាប់របស់អ្នកដទៃផងដែរ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ យុវជនមួយរូបឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាឃាត់ខ្លួន ក្រោយពីយុវជនរូបនោះ មានចេតនាទុច្ចរិត បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល តាំងពីព្រះមហាក្សត្រ សម្តេចនាយករដ្ឋមន្រ្តី អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយបានសរសេរនូវភាសាអសុរោះ ហើយកាត់តរូបភាពលើគណនី Facebook ក្លែងក្លាយ។
ក្រោយពីឃាត់ខ្លួន យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់តាំងពីដើមឆ្នាំ ២០១៦ ក្រោយមកនារី នោះបានផ្លាស់ប្ដូរមកធ្វើការនៅរាជធានីភ្នំពេញ តាំងពីពេលនោះមក ទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារីម្នាក់នោះមានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើអោយគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារីនោះ ជាឪពុក និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទំលាក់កំហុសអោយនាង ព្រមទាំងមិត្តភក្កិដៃគូរស្នេហា និងគ្រួសាររបស់នាងផងដែរ។

បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការឈានទៅចាប់ខ្លួនយុវជន ងិន ស៊ុយទ្រី នេះ គឺធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងជាច្រើនពីបណ្ដាអង្គភាពមួយចំនួន និងជនរងគ្រោះជាច្រើននាក់ និងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបឈានទៅដល់ការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់នេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង ក្រោមកិច្ចសហការជាមួយនគរបាលខេត្តកែប។
អ្វីគួរឲ្យអស់ចំណើចនោះ ក្រោយការចាប់ខ្លួនយុវជន ងិន ស៊ុយទ្រី អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលោក សឹង សែនករុណា បែរជានិយាយថា សមត្ថកិច្ចចាប់ខ្លួនអ្នករិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព នៃការបញ្ចេញមតិទៅវិញ។ លោកថា នៅក្នុងសង្គមប្រជាធិបតេយ្យ មិនមែនពលរដ្ឋគ្រប់រូប សុទ្ធតែពេញចិត្តចំពោះការដឹកនាំរបស់មន្ត្រីរដ្ឋាភិបាលនោះទេ។ ហេតុដូច្នេះហើយបានជាពួកគាត់ ចេះតែរកមធ្យោបាយ ដើម្បីធ្វើការបញ្ចេញមតិ និងរិះគន់ទៅលើមន្ត្រីរដ្ឋាភិបាលតាមបណ្ដាញសង្គម។
ទាក់ទងបញ្ហានេះ លោកឧត្តមសេន៏ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងថា ការឈានទៅចាប់ខ្លួនយុវជននេះ ដោយសារតែជនសង្ស័យ មានចេតនាទុច្ចរិត បានបង្កើតគណនី ហ្វេសប៊ុក ក្លែងក្លាយជេរប្រមាថ បរិហារកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម និងបង្កើតព័ត៌មានក្លែងក្លាយជាដើម។ លោកថា ចំណាត់ការរបស់សមត្ថកិច្ច ជាចំណាត់ការ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ មិនដូចការរិះគន់របស់មន្ត្រីសង្គមស៊ីវិលនោះទេ។
គួររំលឹកថា ក្រៅពីយុវជន ងិន ស៊ុយទ្រី នេះ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បុគ្គលម្នាក់ឈ្មោះ នី ណាក់ ម្ចាស់ Page IMan- KH ក៏ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណ វឌ្ឍនា បង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ម១) ផងដែរ ទាក់ទងការប្រើហ្វេសប៊ុក ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិ មាត្រាទី៣០៧, ៤៩៤ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ការចាប់ខ្លួនបុគ្គលឈ្មោះ នី ណាក់ បន្ទាប់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអោយមន្ត្រីធ្វើការស្រាវជ្រាវអំពីករណីបុគ្គលឈ្មោះ នី ណាក់ ដែលតែងតែប្រើហ្វេសប៊ុកផេកឈ្មោះ IMan-KH សរសេរឌៀមដាម ជេរប្រមាថទៅលើបុគ្គល និងស្ថាប័នរដ្ឋជាញឹកញាប់ ហើយចុងក្រោយនេះ គឺបានឌឺដង ផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាពាក់ព័ន្ធការប្រៀបធៀបការពាក់ម៉ាស់អោយសត្វមាន់ ដែលជាការប្រមាថមួយយ៉ាងធ្ងន់ធ្ងរ មិនអាចអនុគ្រោះបាន។
លោក នី ណាក់ ត្រូវបានគេស្គាល់ថា ជាសហគ្រិនកសិកម្ម ជាម្ចាស់កសិដ្ឋាន ដែលប្រកបរបរចិញ្ចឹមមាន់ បណ្ដុះផ្សិត និងលក់សាច់ក្រកជាដើម ហើយក៏ជាមនុស្សចេះដឹង និងជាបញ្ញវន្តមួយរូបផងដែរ ប៉ុន្តែបុគ្គលរូបនេះបែរជាប្រើហ្វេសប៊ុកទៅជេរប្រមាថ ថ្នាក់ដឹកនាំទៅវិញ៕ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៩ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៩ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


