KPT+
ឧបសគ្គសំខាន់បំផុត៥យ៉ាងសម្រាប់ជីវិតមនុស្សម្នាក់ៗដែលត្រូវបំបែក
ហេតុអ្វីចាំបាច់យកឈ្នះឧបសគ្គ? តើគ្នាយើងទាំងអស់អាចឆ្លងកាត់ជីវិតដោយមិនប្រឈមមុខនឹងដែនកំណត់ណាមួយទេ?
នេះជាហេតុផល ៥ យ៉ាង ដែលថាឧបសគ្គមានសារៈសំខាន់ក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។
១. ឧបសគ្គបង្ហាញពីអត្តសញ្ញាណពិតរបស់យើង

ប្រាកដណាស់ ឧបសគ្គក្នុងជីវិតខ្លះ នឹងធ្វើឲ្យយើងចង់ចុះចាញ់។ ប៉ុន្តែបើរឿងនេះកើតឡើង វាកំពុងបង្ហាញថា ខ្លួនឯងជានរណា។ ជួនកាលយើងពិតជាមិនដឹងពីសមត្ថភាពនិងទំនោររបស់ខ្លួនឡើយ។ ដូច្នេះឧបសគ្គកើតមានដើម្បីសាកល្បង និងបង្ហាញយ៉ាងច្បាស់ថា យើងខ្លាំងឬខ្សោយប៉ុនណា។
២. ឧបសគ្គគឺជារឿងឈឺចាប់គួរចងចាំ

ប្រសិនបើមាននរណាម្នាក់ធ្វើឱ្យយើងឈឺចាប់ សូមឱ្យរឿងទាំងនោះរសាត់ទៅចុះ ហើយជំនួសវិញនូវការអភ័យទោសទៅពួកគេ។
បញ្ហាទាំងអស់កើតឡើងជាមួយនឹងដំណោះស្រាយរបស់វា។ ដូច្នេះយើងគួរផ្លាស់ប្ដូរទស្សនៈខ្លួនឯង ដើម្បីយកវាទុកជាមេរៀនសម្រាប់បង្រៀនយើងទៅថ្ងៃមុខ។
លោក Benjamin Franklin បានបញ្ជាក់ថា ” រឿងដែលឈឺចាប់ នឹងដឹកនាំផ្លូវយើង ” ។
៣. ឧបសគ្គធ្វើឱ្យយើងក្លាហាន

គ្មាននរណាកើតមកជាមួយនឹងសមត្ថភាពធម្មជាតិ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានាបានឡើយ។ យើងត្រូវតែអភិវឌ្ឍភាពធន់របស់ខ្លួនតាមរយៈជីវិត។
ដរាបណាយើងនៅទីនេះ យើងត្រូវជម្នះឧបសគ្គនិងការលំបាកទាំងឡាយ។ ឧបសគ្គរមែងធ្វើឱ្យយើងតឹងតែង ដូច្នេះទើបយយើងអាចភាពក្លាហាន ហ៊ានផ្លាស់ប្ដូរកាលៈទេសៈ ដើម្បីធ្វើឱ្យខ្លួនឯងប្រសើរឡើងជាងមុនទៀត។
៤. ឧបសគ្គអាចឱ្យផ្ដោតលើអ្វីដែលមិនបានរាប់

មិនមែនអ្វីៗទាំងអស់សុទ្ធតែរាប់បញ្ចូលក្នុងជីវិតទេ ដូច្នេះត្រូវចេះផ្ដោតលើគោលដៅខ្លួនឯង ហើយបន្តបេសកកម្មជីវិត។ នៅពេលយើងច្បាស់អំពីគោលដៅនិងភារកិច្ច រាល់ឧបសគ្គដែលមកតាមផ្លូវ នឹងមើលទៅតូចជាង ហើយយើងអាចគ្រប់គ្រងបាន។
ប៉ុន្តែនៅពេលយើងខ្វះតម្រុយនិងទិសដៅមិនច្បាស់លាស់ នោះធ្វើឱ្យការខិតខំប្រឹងប្រែងរបស់យើងក្លាយជាអាសាបង់មិនខាន។
៥. ឧបសគ្គរារាំងភាពច្នៃប្រឌិត

យើងមិនដឹងថាអាចរត់បានដល់កម្រិតណាទេ រហូតដល់យើងជួបសត្វតោនៅក្នុងព្រៃ។
ជិវិតដូចគ្នា បើគ្មានឧបសគ្គទេ យើងប្រហែលជាមិនអាចទៅដល់ទឹកដីនៃភាពស្រស់បំព្រងបានឡើយ ព្រោះតែយើងនៅនឹងមួយកន្លែង។ ឧបសគ្គត្រូវការការតស៊ូរៀនពីកន្លែងដែលអ្នកដទៃបរាជ័យ ពីព្រោះពួកគេមិនចេះអត់ធ្មត់និងមិនអាចច្នៃប្រឌិតជីវិត ឲ្យរួចពីសំណាញ់ជីវិតបាន។ តែចំពោះយើងវិញ ពេលណារៀនពីគេហើយ យើងក៏អត់ធ្មត់ តស៊ូ ជម្នះឧបសគ្គដែលមករារាំងជីវិតយើងបានយ៉ាងល្អ៕
ប្រែសម្រួល៖សាងស្រីល័ក្ខ
ប្រភព៖ Lifehack
ចុចអាន៖ ឈ្នានីស ពុំមែនជាចរិតកំណើតទេ ប៉ុន្តែជាផ្នែកនៃសុខភាពផ្លូវចិត្ត ដែលទ្រុឌទ្រោម
ចុចអាន៖ ការសិក្សាបង្ហាញថា ធាតុផ្សំនៃសុភមង្គលពិតស្ថិតលើទំនាក់ទំនងល្អ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


