អាជីព
ក្រុមហ៊ុន៦បែបនេះ នៅធ្វើការខូចអនាគតមិនខាន
មិនថាការងារបច្ចុប្បន្នអត់សប្បាយចិត្ត មិនថាកំពុងចង់បានការងារធ្វើជាខ្លាំង ក៏ប្រភេទក្រុមហ៊ុនខាងក្រោម ដាច់ខាតមិនគួរទៅធ្វើការនាំឲ្យមានបទពិសោធន៍អាក្រក់ក្នុងCVដែរ។
១ រដ្ឋបាលត្រួតលើបុគ្គលិកសូម្បីតែស្លៀកពាក់អ្វី

វាអាក្រក់ប៉ុណ្ណា? យើងមិនមែនរស់ក្នុងលិទ្ធិគុម្មុយនីស្ត ដែលព្រឹកឡើងត្រូវស្លៀកអ្វីតាមរដ្ឋតម្រូវទេ។ សូម្បីកុម្មុយនិស្តខ្លះ ក៏មិនធ្វើអញ្ចឹងផង។ ក្រុមហ៊ុន គ្មានសិទ្ធិក្នុងការរឹតបន្តឹងភាពស្រស់ស្រាយ នៃថ្ងៃនីមួយៗរបស់បុគ្គលិកណាម្នាក់ឡើយ។ បើគ្រាន់តែតុបតែងខ្លួន ប្តូរពណ៌តាមចំណូលចិត្តក៏គង់ធ្វើមិនបាន គុកឬអីនៀក?
២ ក្រុមហ៊ុនដែលមានប្រព័ន្ធ Wifi និងNetwork ឃ្លំាថាយើងកំពុងធ្វើអ្វីលើPC
បើមិនទុកចិត្ត កុំប្រើខ្ញុំ។ កុំកេងម៉ោង កុំលួចខ្ចិល កុំលេងហ្វេសប៊ុក កុំអានព័ត៌មាន កុំឆាតរកគ្នា កុំៗៗៗៗ គឺកុំគ្រប់កន្លែងគ្រប់យ៉ាង ហើយកម្រើកមិនបានពីកន្លែងអង្គុយ។ លទ្ធផលគឺខែណាក៏ទទួលបានលិខិតសុំឈប់។
៣ វប្បធម៌ផ្ទៃក្នុងមិនល្អ
ជ្រើសកន្លែងមួយដែលចំណាយពេលវេលាភាគច្រើននៃជីវិតយើងនៅទីនោះ ជាមួយបរិយាកាសអន់ខ្សោយ ជជែកនិយាយដើមបុគ្គលិក តាមឃ្លាំរកកំហុស ស្តីបន្ទោស បើសរសើរគឺបន្លំនិយាយបញ្ចើច មិនសុទ្ធចិត្ត ។ វប្បធម៌បន្ទោសកូនចៅមេរួចខ្លួន បក្សពួក អ្នកណារណបបានចំណូលច្រើន អ្នកមិនចេះរំណបក្រមួយជាតិ ទោះមានទេពកោសល្យយ៉ាងណាក៏ដោយនោះ នៅយូរអ្នកនឹង Depresses។
៤ បោកបញ្ឆោតបុគ្គលិក
ក្រុមហ៊ុនខ្លះមានចំណូលខ្ពស់ប៉ុន្តែ យកទៅវិនិយោគអ្វីផ្សេងជានិច្ចបណ្តាលឲ្យក្នុងថតថវិកាខ្វះរហូត យកលេសនេះ មិនផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំ ថែមទំាងមិនផ្តល់អត្ថប្រយោជន៍ផ្សេងៗ ។ ការបម្រើជនបែបនេះ គ្រាន់តែជាការខ្ជះខ្ជាយពេលវេលា។

៥ នៅក្រុមហ៊ុនដែលសម្តីអ្នកមានតម្លៃស្មើសម្រាម
ចៀសវាងក្រុមហ៊ុនណាដែលមិនអនុញ្ញាតឱ្យអ្នកនិយាយ គឺមានតែក្រុមគេ ដែលមានសិទ្ធិចង្អុល។ សតវត្សនេះហើយ អ្នកមិនមែនរៀនសូត្រមកដើម្បីទៅរស់នៅក្នុងគុគនៃប្រាក់ខែរបស់គេឡើយ។ គេយកពេលវេលាអ្នកហើយ ថែមទំាងដកហូតសិទ្ធិហារស្តី នឹងទុកអ្នកជាសម្រាម ទុកមនុស្សសម្រាមជាមាស នៅបន្តគឺជាគំនិតមនុស្សមុជមិនជ្រៅទៅមិនឆ្ងាយ។
៦ ធ្វើការដើម្បីអ្នកផ្សេងមានបាន
ធ្វើការចង់ងាប់ តែរបបគ្រប់គ្រងដែលមិនឱ្យតម្លៃបុគ្គលិកដូចគ្នា បែរជាផ្នែកខ្លះ តំាងពីក្ររហូតមាន ផ្នែកខ្លះតាំងពីក្ររហូតឈឺអត់លុយមើល គឺផលប្រយោជន៍លំអៀង អ្នកខ្លះបានភាគរយបន្ថែមលើកម្លាំងរួម តែអ្នកអត់បាន ក៏អត់មួយជីវិត គ្មានគេខ្វល់មើល។ កន្លែងបែបនេះ នៅបន្តមានតែគេសើចចំអកថែមថា ទំនងជាយើងគ្មានកន្លែងណាផ្សេងទទួលយកដឹង បានជាម្លឹងហើយនៅត្រាំត្រែងទៀត?
ប្រែសម្រួល៖ស្រស់
ចុចអាន៖ជំនាញទន់៖ វិធីសាស្ត្រ ៤ យ៉ាងធន់បានយូរនឹងការងារ បង្កើនផលិតភាពច្រើនជាងគេដទៃ
ចុចអាន៖មានសញ្ញា ៣ នេះ ច្បាស់ហើយលេខទូរសព្ទរបស់អ្នក ត្រូវបានគេប្លុក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ