អាជីព
ឧបសគ្គធំៗរបស់សហគ្រិនស្ត្រីដែលតែងតែជួបប្រទះពេលប្រឡូកក្នុងវិស័យជំនួញ
បច្ចុប្បន្ននេះស្ត្រីជាសហគ្រិន មានការកើនឡើងគួរឲ្យកត់សម្គាល់។ ស្ត្រីកាន់តែច្រើនឡើង ដែលបានចូលប្រឡូកក្នុងវិស័យជំនួញ ដោយសារតែចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ និងចង់បង្ហាញឲ្យគ្រប់គ្នាបានឃើញពីសក្តានុពលរបស់ខ្លួនក្នុងការធ្វើអាជីវកម្ម។ ទោះជាស្ត្រីមានសមត្ថភាពមិនចាញ់បុរសក៏ពិតមែន ប៉ុន្តែពេលខ្លះសហគ្រិនស្ត្រីក៏ជួបបញ្ហាដូចគ្នាទៅនឹងសហគ្រិនទូទៅដែរ។
១. ខ្វះដើមទុន

ដើមទុនក្នុងការបើកដំណើរការអាជីវកម្ម គឺជាបញ្ហាសាមញ្ញដែលសហគ្រិនថ្មីជួតែងបប្រទះ។ ដើមទុន ជារឿងដ៏សំខាន់ក្នុងការបើកអាជីវកម្ម។ ទោះបីជាទុននេះមើលទៅហាក់បីជាងាយស្រួលក្នុងការស្នើសុំជំនួយពីនរណាម្នាក់ក៏ដោយ ប៉ុន្តែជាក់ស្ដែង វាគឺជាកិច្ចការដ៏លំបាកមួយ ជាពិសេសសម្រាប់ស្ត្រីភេទក្នុងការស្នើសុំជំនួយពីអ្នកដទៃ។ ចំពោះសហគ្រិនស្ត្រីក្នុងការស្នើសុំជំនួយ ហាក់ដូចជាពិបាកជាងបុរសបន្តិច ដោយសារតែជាប់ផ្នត់គំនិតមួយថា ស្ត្រីជាមនុស្សមិនច្បាស់ការដូចបុរស ឬមិនឆ្លាតដូចបុរសក្នុងវិស័យជំនួញ។
២. ខ្វះភាពស្មើគ្នា

ក្នុងនាមជាសហគ្រិនស្ត្រីម្នាក់ការប្រឹងប្រែងខ្លាំងណាស់ដើម្បីជីវិតមានតុល្យភាពទាំងខ្លួនឯង ក្រុមគ្រួសារ និងការងារ។ ពួកគេតែងតែព្យាយាមសម្ដែងឲ្យគ្រប់គ្នាឃើញថា ជីវិតរបស់ពួកគេគឺមានតុល្យភាពគ្រប់គ្រាន់ ប៉ុន្តែផ្ទុយទៅវិញវាគ្រាន់តែជាមធ្យោបាយដើម្បីគេចចេញពីសកម្មភាពវាយតម្លៃពីបរិយាកាសខាងក្រៅ និងដើម្បីជួយឲ្យពួកគេផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើអាជីពរបស់ពួកគេតែប៉ុណ្ណោះ។
ក្រៅពីនោះ ដោយហេតុថា បុរសនៅតែត្រូវបានគេចាត់ទុកថាជាមនុស្សនាំមុខគេក្នុងការគ្រប់គ្រងសង្គម ព្រមទាំងការធ្វើជំនួញ វាក៏ជាកត្តាចម្បងមួយទៀតដែលបណ្ដាលឲ្យស្ត្រីមានភាពស្ទាក់ស្ទើរក្នុងការឈានជើងចូលទៅកាន់ពិភពជំនួញផងដែរ។
៣. ខ្វះការគាំទ្រពីគ្រួសារ

ជាយូរមកហើយ ស្ត្រីត្រូវបានគេចាត់ទុកថា ជាមនុស្សទន់ខ្សោយ។ ហេតុនេះគ្រប់គ្នាពុំសូវមានទំនុកចិត្ត និងខ្វះការលើកទឹកចិត្តចំពោះស្ត្រីក្នុងការធ្វើជំនួញ។ ការភ័យខ្លាចចំពោះភាពបរាជ័យរបស់ស្ត្រី និងកង្វះការគាំទ្រពីក្រុមគ្រួសារគឺជាសម្ពាធដ៏ធ្ងន់នាំឲ្យស្ត្រីមិនសូវមានភាពក្លាហានបញ្ចេញពីសក្តានុពលរបស់ខ្លួនឲ្យបានពេញទំហឹង។៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖គប្បីធ្វើរឿងប៉ុន្មាននេះ នាថ្ងៃចុងក្រោយនៅកន្លែងការងារចាស់
ចុចអាន៖កុំនិយាយបែបនេះទៅកាន់មិត្តរួមការងារ បើនៅចង់ឲ្យគេផ្ដល់តម្លៃ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ