Connect with us

សន្តិសុខសង្គម

កោះហៅនារីវ័យក្មេងម្នាក់ បន្ទាប់​ពីប្រើពាក្យសម្ដីមិនគប្បីលើសមត្ថកិច្ចក្នុងបណ្ដាញសង្គម

បានផុស

នៅ

កម្លាំងនគរបាលស្រុកកំពង់សីលា ខេត្ត​ព្រះសីហនុ បានកោះហៅនារីវ័យក្មេងម្នាក់ឲ្យចូលខ្លួនមកបំភ្លឺ និង​តម្រូវ​ឲ្យធ្វើ​ការសុំទោសជាសាធារណៈ បន្ទាប់ពីប្រើពាក្យសម្ដីមិនគប្បី​ អសុរោះ​មកលើកម្លាំងសមត្ថកិច្ច​ក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងtik tok។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារីវ័យក្មេងដែលត្រូវកោះហៅឲ្យចូលមកបំភ្លឺនៅអធិការនគរបាលស្រុកកំពង់សីលា មានឈ្មោះ វី ស្រីហន ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ប​ច្ចុប្បន្ន​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់​ទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ ដោយប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ សុខ លីន និង​តិកតុក​(tik tok)​ឈ្មោះ ម៉ី​ម៉ី​រៀល បាន​ថតរូប​ធ្វើ​ជា​វីដេអូឃ្លីប​ប្រើ​ពាក្យសម្តី​មិន​គប្បី​ចំពោះ​សមត្ថកិច្ច ​រួច​បង្ហោះ​តាម​បណ្តាញ​សង្គម​ទាំងពីរ​ជាសាធារណៈ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នារីរូបនេះបានមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ ដើ​ម្បី​សុំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដោយ​មន្ត្រី​ជំនាញ​បានរៀបចំ​បំពេញ​ពត៌មាន​រួចតម្រូវឲ្យ​រូបគាត់វាស់កម្ពស់​ដើ​ម្បី​តម្រូវ​តាម​លក្ខខ័ណ្ឌ​ដែល​ត្រូវ​ផ្តល់ តែ​គាត់​បែជា​គិតថា​អ្នក​ដែល​ឈរ​វាស់កម្ពស់​ គឺ​សុទ្ធតែជា​អ្នកទោស។ ក្រោយពី​ត្រឡប់​ទៅវិញ​គាត់​បាន​ថតរូប​ធ្វើ​ជា​វីដេអូឃ្លីប​ប្រើ​ពាក្យសម្តី​មិន​គប្បី​ចំពោះ​សមត្ថកិច្ច​រួច​បង្ហោះ​តាម​បណ្តាញ​សង្គម​ទាំងពីរ​។

ក្រោយពីសួរនាំ នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត​ដូច្នេះ​ប្រាកដ​មែន​ ហើយសមត្ថកិច្ច​តម្រូវ​ឲ្យ​រូបគាត់​ធ្វើ​វីដេអូឃ្លីប​មួយដើ​ម្បី​សុំទោស​ជា​សាធារណៈ​ និង​ធ្វើកិច្ចសន្យា​អប់រំ​ណែនាំ​រួច​ឲ្យ​ត្រឡប់​ទៅផ្ទះវិញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ នាទីutes មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

បើទៅ Walk Street ដាក់កន្ទេលទៅផង​ ព្រោះអាទិត្យនេះមានទស្សនីយភាពល្ខោនបាសាក់រឿង «តេជោយ៉ត»

សេដ្ឋកិច្ច៤៨ នាទីutes មុន

ក្រុមហ៊ុនបារាំង SCA ទទួលបានសិទ្ធិផ្ដល់សេវាកម្មនៅព្រលានយន្តហោះតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បញ្ហាគ្រឿងញៀនរបស់ប្រទេសថៃ ក្លាយជាកង្វល់សកល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៣ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្នាក់ងារ​សម្ងាត់​ ៦នាក់ ​ត្រូវ​​ផ្អាក​ការងារព្រោះ​ធ្វេសប្រហែសក្នុង​ពេល​មានការប៉ង​ធ្វើឃាត​ ត្រាំ កាលពីឆ្នាំ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម