Connect with us

ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី បង្ហាញជំហរ ៣ ចំណុច សំដៅពង្រឹងកិច្ចសហប្រតិបត្តិការ-ការវិនិយោគ ជាមួយកម្ពុជា

បានផុស

នៅ

លោក សានតូ ដាម៉ូស៊ូម៉ាតូ Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំ​កម្ពុជា បាន​គូស​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ចំនួន ៣ ចំណុច​សំខាន់​ៗ​យក​មក​ពិភាក្សា​ សំដៅ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​- ការ​វិនិយោគ ជា​មួយ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ ក្នុង​​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​ការងារ ជា​មួយ​​​លោក ម៉ាង ស៊ីណេត ​អភិបាល​ខេត្ត​ព្រះសីហនុ ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី បាន​លើក​ឡើង​ថា ស្ថានទូត​ឥណ្ឌូណេស៊ី បានត្រៀម​រួចរាល់​ធ្វើការ​ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុង​កិច្ចសហការជាមួយរាជរដ្ឋាភិបាល និងប្រជាជន។

ក្នុង​នោះ​ ឥណ្ឌូណេស៊ី បាន​លើក​យក​ចំណុច​សំខាន់​ចំនួន៣ យកមកពិភាក្សា​នាពេលនេះ​ ១.កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ឆ្នាំ​មុន​ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា មានការកើនឡើងដល់ ១ ០០០ លានដុល្លាអាមេរិក ឥណ្ឌូនេ​ស៊ីជាដៃគូរពាណិជ្ជកម្មធំជាប់ចំណាត់ថ្នាក់លេខ១២ ខេត្តព្រះសីហនុ ជា​ខេត្តមួយ​ដែល​មានសក្តានុពលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម ពាក់ព័ន្ធទៅ​នឹងច្រកទ្វារ​កំពង់ផែ​អន្តរជាតិ មាន​ការ​ទាក់ទង​ទៅនឹង​​ការ​​នាំនូវ​ផលិតផលឥណ្ឌូនេស៊ីមកកាន់កម្ពុជា ជា​ពិសេស​ពង់ផែ​ក្រុង​ព្រះសីហនុ​ត្រូវ​បាន​ពង្រីក​កាន់​តែមានជម្រៅទឹកជ្រៅ។

២.ទាក់ទង​ទៅនឹង​ទីផ្សារធំមួយ​នៅក្នុងខេត្តព្រះសីហនុ ផលិតផលឥណ្ឌូនេស៊ី ដែល​ជាសេវាកម្ម​ធ្វើឱ្យ​ជនជាតិ​ឥណ្ឌូណេស៊ី​​មានភាពងាយស្រួល​ក្នុងការរស់នៅ និងណែនាំផលិតផល​ឥណ្ឌូណេស៊ី​មក​កាន់ប្រជាជនកម្ពុជា ហើយ​ក៏មាន​អ្នកវិនិយោគ​ទុនជនជាតិ​ឥណ្ឌូណេស៊ី មក​ធ្វើការវិនិយោគ​រួម​ទាំងវិស័យបដិសណ្ឋាកិច្ច ធ្វើឱ្យ​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​មានការរីកចម្រើនកាន់តែខ្លាំង ការរីកចម្រើននេះ ប្រសិនបើ​មិនមាន​ការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ផ្តល់​ដោយ​សុវត្ថិភាព សន្តិភាព​មាន​ភាពងាយ​ស្រួល​ក្នុងការធ្វើ​អាជីវកម្ម ហើយ​យើង​ឃើញ​មាន​រីហ្សត កំពង់​ដឺវ៉ា កំពុង​សាងសង់​កាន់តែធំ បង្ហាញពីទំនាក់ ទំនងកម្ពុជា និង​ឥណ្ឌូណេស៊ី។

៣.ជនជាតិឥណ្ឌូនេស៊ីរស់នៅខេត្តព្រះសីហនុ មានប្រជាជនឥណ្ឌូនេស៊ីរស់នៅកម្ពុជា ជាង ១ សែននាក់ ក្នុងនោះ​ខេត្ត​​ព្រះសីហនុ មានចំនួន ៤៣ ០០០នាក់ផងដែរ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បាន​ស្នើសុំគាំទ្រស្តីពីការពារពាជនជាតិឥណ្ឌូនេស៊ីនៅក្នុងខេត្តព្រះសីហនុ និងសុំជួយ​ពន្លឿនការ​ធ្វើមាតុភូមិនិវត្តន៍ជនជាតិឥណ្ឌូនេស៊ីទៅកាន់ប្រទេសកំណើតវិញ។ ព្រោះ ប្រជាជន​មួយ​ចំនួន​ក៏មានបញ្ហាផ្នែកសុខភាព កន្លងមកស្ថាតទូត​តែងតែ​លើកទឹកចិត្ត​សហគមន៍​ឥណ្ឌូណេស៊ី​ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ធ្វើ​ទំនាក់ទំនង​គ្នា​កាន់​តែ​ល្អ​ជាមួយ​ប្រជាជន​កម្ពុជា។

លោក ម៉ាង ស៊ីណេត​ បាន​ទទួលយកនូវការស្នើសុំ និង​សុំ​កិច្ចសហការ​ផ្នែក​សេដ្ឋកិច្ច​ការ​ធ្វើ​ពាណិជ្ជកម្ម​មាន​ការ​កើន​ឡើង និង​ស្វាគមន៍ការស្នាក់នៅ ធ្វើការងារ និងទេសចរណ៍ និង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ និង​ជួយបន្តផ្សព្វផ្សាយ និង​ធ្វើ​ការ​អំពាវនាវ​អ្នក​វិនិយោគ​ឥណ្ឌូណេស៊ី មក​ធ្វើការ​វិនិយោគ​នៅ​ខេត្តព្រះសីហនុ។

បន្ថែម​ពី​នេះ លោក​អភិបាល​ខេត្ត​ ក៏​បាន​លើក​ឡើង​ពីសក្តានុពល​ភូមិសាស្ត្រ និង​វិទ្យាសាស្ត្រ​របស់ខេត្តព្រះសីហនុ ដោយ​មាន​ការ​អភិវឌ្ឍ រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត មាន​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជា​ពិសេស​កំពង់ផែ​ទឹកជ្រៅ អាកាសយានដ្ឋាន​​អន្តរជាតិ ផ្លូវ​ល្បឿនលឿន និង​​ផ្លូវដែកជាដើម ដែល​សមស្រប​សម្រាប់​ការវិនិយោគ។

លើស​ពី​នេះ​​ស្របតាមទិសដៅ នៃ​ការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ចពិសេស​គំរូ​ពហុបំណង លោក ម៉ាង ស៊ីណេត បាន​អះអាង​ថា រដ្ឋបាល​ខេត្ត​បានកំណត់ផែនការវិនិយោគសាធារណៈ ជា​ប្រព័ន្ធ​តាម​ដំណាក់​កាល​ច្បាស់លាស់​រហូត​ដល់ឆ្នាំ២០៣៨ ដោយ​រដ្ឋបាលខេត្តបានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និង​ដឹកជញ្ជូន, ទី២.ទីក្រុងសមាហរណកម្ម ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ, ទី៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ និង​ទី​៤.រុញច្រានខេត្តព្រះសីហនុ ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម​តភ្ជាប់​ទៅ​នឹង​បណ្តា​ខេត្តនានា​ក្នុងព្រះរាជាណាចក្រ​កម្ពុជា និង​ទៅកាន់​ពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម