Connect with us

សន្តិសុខសង្គម

មុខ​សញ្ញា​ដើរកាត់​ខ្សែភ្លើង​តាមភូមិ​ ត្រូវ​បានចាប់ខ្លួន​

បានផុស

នៅ

បុរសជនសង្ស័យលួចខ្សែភ្លើងប្រជាពលរដ្ឋតាមភូមិ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបាន​កាលពីវេលា​ម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែធ្នូ នៅចំណុច ក្រុម១ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុក​សង្កែ ខេត្ដបាត់ដំបង ខណៈ​ដែល​មុខ​សញ្ញា​រូបនេះកំពុងដើរ​កាត់ខ្សែ​ភ្លើង​នៅពាក់កណ្តាល​អធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះមានឈ្មោះ កូវ ប៊ុនលុច អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកន្រ្តៃ និង កាំបិតលួចកាត់យកខ្សែ​ភ្លើងរបស់ជនរងគ្រោះចំនួន០៣ នាក់ ឈ្មោះប៊ុច សារម្យ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និង ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យភ្លាមៗ ព្រមទាំងបាន ដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ០១ គ្រឿងទូរសព្ទ័ស៊េរីចាស់ ចំនួន ០១ គ្រឿង កាំបិតកញ្ចែត ដងឈើប្រវែង ០,៥០ម៉ែត្រ ចំនួន ០១ កន្រ្តៃ ចំនួន ០១ កាបូបដាក់ប្រាក់ ចំនួន ០១ និង ខ្សែរភ្លើងចំនួន ០៤ ដុំ។ ករណីនេះ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកសង្កែ កំពុង កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម