សន្តិសុខសង្គម
ម៉ូតូ៥០គ្រឿងអត់ពន្ធនឹងបញ្ជូនទៅតុលាការឱ្យម្ចាស់ចូលខ្លួនបង់ពន្ធស្របច្បាប់
ម៉ូតូចំនួន៥០គ្រឿងអត់ពន្ធ ដែលសមត្ថកិច្ចចុះបង្រ្កាបដកហូតចំនួន ១១ទីតាំង នៅព្រឹកថ្ងៃទី ៦ ខែមករានេះបានបញ្ជូនទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើកំណត់ហេតុបញ្ជូនទៅអាយ្យការអមសាលាដំបូងខេត្តដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពន្ធស្របច្បាប់។

លោក សាន់ និម៉ល់ ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបរកឃើញ ទីតាំងធ្វើអាជីវកម្ម លក់ ទិញម៉ូតូចំនួន ១១ ទីតាំង ដោយបានរកឃើញម៉ូតូមិនបង់ពន្ធចំនួន ៥០ គ្រឿង។
លោក សាយ សុផា ប្រធានសាខាគយនិងរដ្ឋករប្រចាំខេត្តស្ទឹងត្រែង ក៏បានឱ្យដឹងដែរថា ការចុះត្រួតពិនិត្យការអនុវត្តច្បាប់ទីតាំងអាជីវកម្មលក់ ទិញម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចស៊ើបអង្កេតរកឃើញថា ទីតាំងចំនួន ១១ កន្លែងខាងលើមានលក់ម៉ូតូអត់ពន្ធ។

ក្រោយការចុះត្រួតពិនិត្យដឹកនាំដោយព្រះរាជអាជ្ញារង កម្លាំងនគរបាល បានរកឃើញ និងដកហូតវត្ថុតាងមានម៉ូតូចំនួន ៥០គ្រឿង។
លោកបន្តថា ក្រោយដកហូតសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនទៅព្រះរាជអាជ្ញាដើម្បីត្រួតបន្តថា តើម៉ូតូទាំងនោះមានល្មើសបែបណា នឹងត្រូវអោយម្ចាស់បង់ពន្ធតាមគោលការច្បាប់ ប្រគល់ជូនពួកគាត់យកទៅធ្វើអាជីវកម្មវិញឬយ៉ាងណា។

លោក ជា សុភក្រ ព្រះរាជអាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការចុះអនុវត្តច្បាប់ទៅលើទីតាំងលក់ទិញម៉ូតូខាងលើ គឺដើម្បីត្រួតពិនិត្យឯកសារលក់ទិញថាតើទីតាំងនីមួយៗមានការបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់ដែរឬអត់? បើសិនពិនិត្យឃើញថា ម៉ូតូទាំងនោះពុំមានការនាំចូលនិងបង់ពន្ធត្រឹមត្រូវ គឺតម្រូវអោយម្ចាស់នីមួយៗ អនុវត្តកាតព្វកិច្ចបង់ពន្ធស្របដោយច្បាប់។តែប្រសិនរកឃើញថាម៉ូតូដែលជាវត្ថុតាងល្មើសច្បាប់គឺត្រូវតែអនុវត្តច្បាប់៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


