Connect with us

ព័ត៌មានជាតិ

ថវិកាសរុបជិត ៤០ ម៉ឺនដុល្លារ ត្រូវបានអភិបាលរាជធានីនាំទៅប្រគល់ជូន កងទ័ពជួរមុខ ទិសព្រះវិហារ និងស្ទឹងត្រែង

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០២៥ នេះ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះ​សួរ​សុខទុក្ខ និង​នាំ​យក​អំណោយ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុន ម៉ាណែត ទៅ​ចែក​ជូន​ដល់​កងទ័ព​ជួរមុខ នៅ​បញ្ជា​ការដ្ឋាន កងពលធំ​អន្តរាគមន៍​លេខ ៣ កងពលតូច អន្តរាគមន៍​លេខ ៩ កងពលតូច​អន្តរាគមន៍​លេខ ១២៨ និង​កង​នគរបាល​ជាតិ វរ​សេនា​តូច ការពារ​ព្រំដែន​លេខ ៧៩៣ ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ព្រះវិហារ និង​ភូមិសាស្ត្រ ខេត្ត​ស្ទឹងត្រែង។ ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ធ្វើ​ឡើង​នៅ​ទី​កងពលតូច​អន្តរាគមន៍​លេខ ១២៨ យោធភូមិភាគ​ទី ១ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង បាន​មាន​ប្រសាសន៍​ថា កងទ័ព ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹងមាំ​មិន​អាច​ខ្វះ​បាន ក្នុង​នាម សម្ព័ន្ធ​មេត្រី​ជាមួយ​កងទ័ព យើង​នឹង​ជួយ​សហការ​ជាមួយ​កងទ័ព​ជួរមុខ ការពារ​ព្រំដែន​ជានិច្ច ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

ក្នុង​ឱកាស​នោះ លោក ឃួង ស្រេង ក៏បាន​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ប្រសាសន៍​ថ្លែងការណ៍​ពិសេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អតីត​នាយករដ្ឋមន្ត្រី ក្នុង​ការ​ពង្រាយ​កងទ័ព​នៅ​តាម​ព្រំដែន ក្នុង​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​ការ​រំលោភ​ឈ្លានពាន។ សម្តេច​តេ​ជោ ហ៊ុន សែន មិន​ត្រូវការ​សង្គ្រាម​ទេ ការ​ចល័ត​កម្លាំង​ទ័ព និង​អាវុធ​ធុន​ធ្ងន់​ទៅកាន់​ព្រំដែន​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​ទេ គ្រប់យ៉ាង​កម្ពុជា ធ្វើ​ដើម្បី​ការពារ​យថាហេតុ​អាក្រក់​ដែល​ភាគី​ម្ខាង​ទៀត​បំពាន។ អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរភូមិន្ទ បាន​បញ្ជាក់​ហើយ​ថា កម្ពុជា នឹង​មិន​ដកថយ ឬ​ឈរជើង​ដោយ​គ្មាន​អាវុធ​នៅ​ចំណុច​ដែល​បាន​ប៉ះទង្គិច​គ្នា​នោះ​ទេ។

លោក ឃួង ស្រេង បាន​បញ្ជាក់​ថា អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល​នាំ​មក​ផ្តល់​ជូន​កងទ័ព​នៅ​ពេល​នេះ​រួមមាន ៖ ១-​កងពលធំ​អន្តរាគមន៍​លេខ ៣ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​) ចាក់​ដី​គ្រួស​ក្រហម​ផ្លូវ​ចូល​ទីលាន​បាញ់​គ្រាប់​ពិត ដោយ​ផ្តល់​ជូន​ដំណាក់កាល​ទី ១ ចំនួន ៥០% ចំនួន​១៤.៤០០$ (​ដប់​បួន​ពាន់ បួន​រយ​ដុល្លារ​) ជាមួយ​នឹង​ឧបត្ថម្ភ សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ ដែល​មាន​ដូចជា ប្រេងម៉ាស៊ូត ​,​ មី​ ,​ ទឹកត្រី​+​ទឹកស៊ីអ៊ីវ​ ,​ ប្រេងឆា ​, ​ត្រីខកំប៉ុង និង​ទឹកបរិសុទ្ធ។ ២-កងពលតូច​អន្តរាគមន៍​លេខ ៩ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​) ,​ វរ​សេនា​តូច​លេខ ៣៩១,៣៩២,៣៩៣,៣៩៤,៣៩៥ ចំនួន​ ៥ ​វរ​សេនា​តូច ក្នុង​ ០១ ​វរៈ ឧបត្ថម្ភ​ថវិកា​ចំនួន ២០.០០០.០០០៛ (​ម្ភៃ​លាន​រៀល​) ,​ កសាង​លេណដ្ឋាន​អក្សរ A ចំនួន ១០ អស់​ថវិកា​ចំនួន ២៥.០៩០$ (​ម្ភៃ​ប្រាំ​ពាន់ កៅសិប​ដុល្លារ​)​ ជាមួយ​នឹង​ការ​ឧបត្ថម្ភ សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ មាន​ដូចជា ប្រេងម៉ាស៊ូត ​,​ មី ​,​ ទឹកត្រី​+​ទឹកស៊ីអ៊ីវ​ ,​ ប្រេងឆា​ ,​ត្រីខកំប៉ុង និង​ទឹកបរិសុទ្ធ។ ៣-វរ​នគរបាល​ការពារ​ព្រំដែន​ ៧៩៣​ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ១០.០០០.០០០៛ (​ដប់​លាន​រៀល​) ជីក​ស្រះ​ទឹក ចំនួន ២ កន្លែង អស់​ថវិកា​ចំនួន ២០.០០០.០០០៛ (​ម្ភៃ​លាន​រៀល​) ,​ ឧបត្ថម្ភ សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ មាន​ដូចជា ប្រេងម៉ាស៊ូត ​, ​មី ​,​ ទឹកត្រី​+​ទឹកស៊ីអ៊ីវ​ ,​ ប្រេងឆា ​,​ ត្រីខកំប៉ុង និង​ទឹក​បរិសុទ្ធ។ ៤-យោធភូមិភាគ ​១ ថវិកា​ចំនួន ៥.០០០.០០០៛ (​ប្រាំ​លាន​រៀល​)។ ៥-កងពលតូច​អន្តរាគមន៍​លេខ ១២៨​ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៤០.០០០.០០០៛ (​សែសិប​លាន​រៀល​) ,​ វរ​សេនា​តូច​អន្តរាគមន៍​លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង ​២៨៥ ចំនួន ៥ វរ​សេនា​តូច ក្នុង ១ វរៈ ឧបត្ថម្ភ​ថវិកា ចំនួន ២០.០០០.០០០៛ (​ម្ភៃ​លាន​រៀល​) សាងសង់​ផ្ទះ ​និង​ឃ្លាំង​ដាក់​អាវុធ​ និង​គ្រាប់​(​លើក​ទី​ ២​ បញ្ចប់​) ថវិកា​ចំនួន ​៥៦.៦៩៥$ (​ហាសិប ប្រាំមួយ​ពាន់ ប្រាំមួយរយ​កៅសិប​ប្រាំ​ដុល្លារ​)​ ឧបត្ថម្ភ សម្ភារៈ និង​គ្រឿង​ឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត​ ,​ មី ​, ​ទឹកត្រី​+​ទឹកស៊ីអ៊ីវ ​,​ ប្រេងឆា ​,​ ត្រីខ​កំប៉ុង និង​ទឹកបរិសុទ្ធ។ ៦-តំបន់​ប្រតិបត្តិការ​សឹក​រង ស្ទឹងត្រែង ថវិកា​ចំនួន ២.០០០.០០០៛ (​ពីរ​លាន​រៀល​)។ ៧-បុគ្គលិក​មន្ទីរពេទ្យ​កងពលតូច​អន្តរាគមន៍​លេខ​ ១២៨ ចំនួន ១៩​ នាក់ ក្នុង​ម្នាក់ៗ ទទួល​បាន​ថវិកា ចំនួន ១០០.០០០៛ (​មួយ​រយ​ពាន់​រៀល​)។ ៨-វត្ត នៅ​ជិត​ភូមិសាស្ត្រ​កងពលតូច​អន្តរាគមន៍​លេខ​ ១២៨ ចំនួន ៥ ​វត្ត ក្នុង ១ ​វត្ត ប្រគេន​អង្ករ​ចំនួន ១០០ គីឡូក្រាម​ និង​បច្ច័យ​ចំនួន ២.០០០.០០០៛ (​ពីរលាន​រៀល​)​។ ៩-វត្ត រតនៈ​វុទ្ធី​មុន្នី​រាម (​ជាប់​កងពល​) ប្រគេន​អង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ​ចំនួន ៤.០០០.០០០៛ (​បួន​លាន​រៀល​)​។ ជាមួយគ្នា​នោះ លោក ឃួង ស្រេង ក៏បាន​ចូល​បុណ្យ​សព​លោក​ព្រឹន្ទបាលឯក សួន រោ​ន នៅ​បញ្ជា​ការដ្ឋាន​កងពលតូច​លេខ ៩ នូវ​បច្ច័យ​បុណ្យ​ចំនួន ១០ លាន​រៀល​ផង​ដែរ។

បន្ថែម​ពី​នេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត បាន​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​ចំពោះ​មេទាហាន មេ​នគរបាល​ចំនួន ១ ៦៨៧ នាក់ ដោយ​ម្នាក់ៗ ទទួល​បាន​ថវិកា​ចំនួន ១០ ម៉ឺន​រៀល។ -​ពលទាហាន ចំនួន ៤៣០ នាក់ ដោយ​ម្នាក់ៗ ទទួល​បាន​ចំនួន ៥ ម៉ឺន​រៀល។ សរុប​ទាំង​មេទាហាន មេ​នគរបាល និង​ពល​ទាហាន ពល​នគរបាល ចំនួន ៥ ៩៩៧ នាក់ ស្មើ​ថវិកា ៣៨៤.២០០.០០០ រៀល។ សរុប​ទាំង​ថវិកា និង​សម្ភារៈ ចំនួន ៣៨ ម៉ឺន ៤ ពាន់​ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០ រៀល។

លោក​ឧត្ដមសេនីយ៍​ទោ មៀច សាមុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ ១២៨ ក្នុង​ឱកាស​នោះ​ដែរ បាន​មានប្រសាសន៍​ថា តាមរយៈ​ការ​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ បាន​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង អង្គភាព​ជួរមុខ​កងពលតូច អន្តរាគមន៍​លេខ​ ១២៨ ចំណុះ​យោធភូមិភាគ​ទី ​១ ក្នុង​ខេត្តស្ទឹងត្រែង​ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាន់តែ​ប្រសើរ​ឡើង មាន​សាមគ្គីភាព មិត្តភាព កាន់តែ​ជ្រាលជ្រៅ​ និង​ស្និទ្ធស្នាល​ដូច​ទឹក​ និង​ត្រី ដែល​ធ្វើ​ឱ្យ​កងទ័ព​យើង​កាន់តែ​មាន​ភាព​មោះមុត​ក្នុង​ការ​ការពារ​ជាតិ​មាតុភូមិ។

នា​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍​ទោ មៀច សាមុត បាន​ប្ដេជ្ញា​ការពារ​សន្តិភាព ការពារ​ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​គង់វង្ស ប្ដេជ្ញា​ការពារ​រាជរដ្ឋាភិបាល​ដែល​ប្រសូត​ចេញពី​ការបោះឆ្នោត​ស្របច្បាប់ ដោយ​លទ្ធិប្រជាធិបតេយ្យ សេរី​យុត្តិធម៌ គ្មាន​អំពើ​ហិង្សា ក្នុង​អាណត្តិ​ទី​ ៧​ នេះ រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប្ដេជ្ញា​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ឱ្យ​បាន​ដាច់ខាត ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត​រាល់​ការ​ញុះញង់​ពី​ពួក​អគតិ​ដែល​គិត​មិនល្អ​លើ​រាជរដ្ឋាភិបាល។ ប្រឆាំង​ដាច់ខាត​បុគ្គល ឬ​ក្រុម​អមិត្ត​ណា​ដែល​មាន​គំនិត​ផ្តួល​រំលំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​។ ប្ដេជ្ញា​កម្ទេច​ចោល​រាល់​ជន​ណាមួយ​ដែល​បង្ក​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប្ដេជ្ញា​កម្ទេច​ចោល​ពួក​ឧទ្ទាម​មាន​ឧបាយកល​ធ្វើ​បដិវត្តន៍​ពណ៌។ គាំទ្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី ៨ និង​អាណត្តិ​ក្រោយៗ ទៀត។

លោក ឃួង ស្រេង ក៏​បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​បង្កើត​ឱ្យ​មាន​កម្មវិធី​នេះ គឺ​បាន​មកពី​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​មក សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បច្ចុប្បន្ន៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ នាទីutes មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

កុល ដាវី រំលឹកចំណងស្នេហ៍ ១០ឆ្នាំ ជាមួយ សុខ រក្សា និងសន្យាថែសុភមង្គលនេះឱ្យគង់វង្សដល់ចាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វិស័យទេសចរណ៍ថៃ រំពឹង​ផលប៉ះពាល់ពីពន្ធខ្ពស់របស់ ត្រាំ

កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម