Connect with us

សន្តិសុខសង្គម

ពលករខ្មែរ ២២ នាក់ លបឆ្លងដែនខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បានផុស

នៅ

ពលករខ្មែរ ២២ នាក់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន ខណៈដែលពួកគេកំពុងលបឆ្លងដែនខុសច្បាប់ចូលទៅរកការងារធ្វើក្នុងទឹកដីថៃ។ ការឃាត់ខ្លួន​ពលករ​ទាំងអស់នេះ គឺ​នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី ២៩ ខែមករា ឆ្នាំ​ ២០២២ ដោយ​កម្លាំង​តម្រួត​ព្រំដែន​ទី​១ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​អារញ្ញ​ប្រាថេត បាន​ឃាត់ខ្លួន​នៅ​ចំណុច ភូមិ​២ ឃុំ​ថាប់​ព្រិ​ក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​​បាន​អះអាងថា នៅពេលនោះ​គឺមាន​ពលករ​ខ្មែរ​ចំនួន ២២ នាក់ (​ស្រី​៦​នាក់​) បាន​ឆ្លងដែន​ខុសច្បាប់​ដើរកាត់​តាម​ចម្ការ​របស់​អ្នកភូមិ​ថៃ ដោយមាន​ការសង្ស័យ​ទើប​សមត្ថកិច្ច​សាកសួរ គឺ​ពលករ​ទាំងអស់​គ្មាន​ច្បាប់​អនុញ្ញាតឲ្យលធ្វើការ​ក្នុងប្រទេស​ថៃ​ឡើយ​។​

តាម​ចម្លើយសារភាព ​គឺ​ពលករ​ខ្មែរ​ទាំងអស់ ចេញ​មកពី ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ និង​មានបំណង​ចូលទៅ​ធ្វើការ​នៅ​ខេត្តឆ​:​ឈើ​ង​សៅ ឈុន​បុរី ប្រា​ជីន​បុរី រ​:​យ៉ង ប៉ា​ធុំ​ថា​នី និង​ក្រុង​បាងកក។ បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង​ ២២ ​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​ស្នងការ​ខេត្ត​ស្រះកែវ​ហើយ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម