សន្តិសុខសង្គម
អ្នកបើកឧទ្ធម្ភាគចក្រមួយគ្រឿងបង្ខំចិត្តចុះចតនៅកំពង់ឆ្នាំងដោយសារអាកាសធាតុ
អ្នកបើកឧទ្ធម្ភាគចក្រមួយគ្រឿងពីភ្នំពេញទៅខេត្តសៀមរាបបានបង្ខំចុះចតនៅមាត់ទន្លេ ដើម្បីសុវត្ថិភាពព្រោះតែធាតុអាកាសមិនអំណោយផល។ ហេតុការណ៍ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងចោមរោមទៅមើលនេះបានកើតឡើងនៅវេលាម៉ោង ៧៖១៥ នាទី ល្ងាចថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចទន្លេក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឱ្យដឹងថា ក្រោយពេលកើតហេតុលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជារឱ្យក្រុមសមត្ថកិច្ចទៅអន្តរាគមន៍ និងដឹកយកម្នាក់បើកបរឧទ្ធម្ភាគចក្រជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អេន ឌី យកដាក់ឲ្យសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ ក្នុងក្រុងកំពង់ឆ្នាំង។
ចំណែកឧទ្ធម្ភាគចក្រនោះត្រូវបានក្រុមសមត្ថកិច្ចនៅមូលដ្ឋានដាក់កម្លាំងការពារយ៉ាងយកចិត្តទុកដាក់នៅទីតាំងដែលឧទ្ធម្ភាគចក្របានចុះចត។

អ្នកបើកបរឧទ្ធម្ភាគចក្រជនជាតិអាល្លឺម៉ង់ប្រាប់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះមូលហេតុដែលចុះចតដោយបង្ខំនេះគឺដោយសារអាកាសធាតុមេឃងងឹតមានខ្យល់ខ្លាំង។
សមត្ថកិច្ចនៅមូលដ្ឋានបានឱ្យដឹងថា យន្តហោះនេះនឹងត្រូវហោះឡើងនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ដើម្បីហោះ ហើរទៅកាន់គោលដៅទៅខេត្តសៀមរាប៕

អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


