សន្តិសុខសង្គម
ភ្លៀងធ្លាក់ជន់លិចចម្ការបន្លែពលរដ្ឋចំនួន ៥ ហិកតា នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
ប្រជាពលរដ្ឋ ២០ គ្រួសារនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងដែលបានដាំបន្លែជារៀងរាល់ឆ្នាំនៅក្រោយផ្ទះ កាលពីថ្ងៃម្សិលមិញទី ១០ ខែមករា បានជួបនឹងជំនន់ទឹកភ្លៀងលិចចម្ការបន្លែប្រមាណ ០៥ ហិកតាដោយសារតែក្រុមហ៊ុនមួយបានចាក់ដីឡូត៍លុបប្រឡាយចាស់ទុកមុខទឹកតូចពេកហូរទឹកមិនទាន់។

ទាក់ទងនឹងករណីនេះនៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ នេះលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងពេលដឹកនាំក្រុមការងារចុះទៅពិនិត្យមើលបាននិយាយឱ្យដឹងថា ដោយសារស្ថានភាពមុខប្រឡាយតូចពេក ទើបទឹកភ្លៀងដែលធ្លាក់មកម្សិលមិញមួយថ្ងៃពេញនោះហូរចេញមិនទាន់បណ្ដាលឱ្យលិចបន្លែក្នុងចម្ការពួកគាត់។
ដូច្នេះចំពោះវិធានការលោកអភិបាលខេត្តនឹងឱ្យមន្ទីរធនធានទឹកខេត្ត យកគ្រឿងចក្រមកកាយមុខប្រឡាយឱ្យធំដើម្បីរំដោះទឹកចេញពីចម្ការបន្លែប្រជាពលរដ្ឋ។ ចំពោះផែនការខាងមុខនេះលោកនឹងលើកគម្រោងស្ដារប្រឡាយប្រវែងជាង៤ គីឡូម៉ែត្រមានមុខទឹកធំចេញពីស្ពានខ្សាម ហូរធ្លាក់មកស្របតាមចំការបន្លែពលរដ្ឋក្នុងភូមិកោះក្របីនេះ ដើម្បីឱ្យទឹកជំនន់ហូរបានលឿនធ្លាក់ចូលទន្លេ។

លោក ហួន វ៉ន ចៅសង្កាត់ផ្សារឆ្នាំងរង ក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋនៅភូមិកោះក្របីនេះរងផលប៉ះពាល់មានប្រមាណ ២០ គ្រួសារដែលជាអ្នកដាំបន្លែ ក្រោយភូមិជារៀងរាល់ឆ្នាំបានជួបផលប៉ះពាល់ដោយសារតែក្រុមហ៊ុនដីឡូត៍ចាក់លុបប្រឡាយចាស់ទុកមុខទឹកតែ ៨តឹកតូចពេក។ ហើយម្សិលមិញនេះពលរដ្ឋបានខូចខាតបន្លែប្រមាណ ៣០%ដោយសារតែជំនន់ទឹក ភ្លៀងធ្លាក់មកពេញមួយថ្ងៃទឹកហូរចេញបន្ទាន់។ ហេតុនេះហើយទើបអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋសំណូមពរដល់អភិបាលខេត្តឱ្យជួយចុះមកពិនិត្យ និងជួយដោះស្រាយ។

ស្ត្រីជាអ្នកដាំបន្លែម្នាក់ បាននិយាយឲ្យដឹងថាពួកគាត់បានរងផលប៉ះពា ល់ដូចខាងលើនេះ២ឆ្នាំហើយ ដែលពី មុនមកមុខទឹកដែលហូរចុះទៅទន្លេមានមុខ បី បួន ម៉ែត្រ។ តែ២ ឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនមួយបានចាក់ដីឡូត៍លុបប្រឡាយចាស់អស់ទុកមុខទឹកតូចពេកទើបពេលមានជំនន់ទឹកភ្លៀងហូរទៅចុះទន្លេមិនទាន់ទើបធ្វើឲ្យដំណាំពួកគាត់រងការខូច ខាត។
ពួកគាត់ជាប្រជាពលរដ្ឋពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខពលរដ្ឋដឹកនាំក្រុមការងារចុះមកពិនិត្យមើល និងជួយដោះស្រាយបើកមុខទឹកឱ្យធំ និងមានគម្រោងផែនការស្ដារប្រឡាយជាង៤គីឡូ ម៉ែត្រខាងលើនេះ ដើម្បីកុំឲ្យទឹកជំ នន់លិចលង់ចំការបន្លែរបស់ពួកគាត់បន្តទៀត៕


អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


