សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នង នៅស្រុកគងពិសី ដោយមិនទាន់ដឹងមូលហេតុ
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដោយមិនទាន់ដឹងមូលហេតុ ខណៈម្ចាស់លង់លក់ក្នុងដំណេក បង្កឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងភូមិត្រពាំងធ្លក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកគងពិសី បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលអគ្គិភ័យឆាបឆេះនោះមានទំហំ ៦ ម៉ែត្រ គុណនឹង ៨ ម៉ែត្រ ធ្វើអំពីឈើ សសរបេតុង ដំបូលប្រក់ក្បឿង។ ម្ចាស់មានឈ្មោះ ប្រាក់ វ៉ុន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅក្នុងភូមិត្រពាំងធ្លក ឃុំស្នំក្រពើ ស្រុកគងពិសី។

នគរបាលបន្តទៀតថា នៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យរងការខូចខាតសម្ភារៈរួមមាន ៖សំលៀកបំពាក់ ទូ គ្រែ ពូក ទ្រព្យសម្បត្តិផ្សេងៗខូចខាតទាំងស្រុងតែម្ដង។ ចំពោះមូលហេតុដែលអគ្គិភ័យឆាបឆេះផ្ទះមិនទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត។

សមត្ថកិច្ច បានធ្វើការអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង បាញ់អស់ទឹក ០៣ ឡាន ដើម្បីទប់ស្កាត់មិនឲ្យឆ្លងឆេះរាលដាលដល់ផ្ទះពលរដ្ឋជិតខាងទៀត៕
អត្ថបទ ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


