សន្តិសុខសង្គម
បុរសបុគ្គលិកក្រុមហ៊ុនអ៊ិនធឺណេតម្នាក់ ធ្វើដំណើរពីភ្នំពេញ មកបញ្ចប់ជីវិតនៅស្រុកកំណើត
បុរសម្នាក់ឈ្មោះ ពៅ សុខវាសនា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនអ៊ីនធឺណេត បានធ្វើដំណើរពីភ្នំពេញ និងធ្វើអត្តឃាត នៅផ្ទះ ឯស្រុកកំណើត ស្ថិតនៅ ភូមិគោកត្រប់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅវេលាម៉ោង ១ និង៣០នាទី ថ្ងៃទី០៣ ខែមីនានេះ។

យោងតាមសេចក្តីរាយការណ៍ពី លោកវរសេនីយ៍ត្រី សេង សុខា នាយប៉ុស្តីនគរបាលរដ្ឋាបាលតាមុឺន បានឲ្យដឹងថា តាមការពិនិត្យ បានរកឃើញវត្ថុតាងដែលជាមធ្យោបាយជនរងគ្រោះធ្វើអត្តឃាតគឺ ខ្សែនីឡុងពណ៌ស (ខ្សែគោប្រវែង៣ម៉ែត្រ) ចងកនៅក្នុងរោងឈើចំហមិនមានទ្វារបើកចេញចូល ដែលឋិតនៅពីខាងក្រោយផ្ទះ។ ចំណែកលើដងខ្លួនសព សមត្ថកិច្ចពិនិត្យរកឃើញមានដូចជា ស្នាមជាំទ្រុតនៅជុំវិញក ១កន្លែង មានចេញលាមកតាមរន្ធគូទ មានចេញទឹកកាមជាប់នឹងខោ និងប្រដាប់ភេទ ទើបដាក់ការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាបដោយធ្វើអត្តឃាតចងក ដោយខ្លួនឯង មូលហេតុមាន ជំងឺប្រចាំកាយ សរសៃប្រសាទ។

ម្ដាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ មាស ហុង ភេទស្រីអាយុ ៦១ឆ្នាំ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ឈ្មោះ ពៅ សុខវាសនា អាយុ ៣៧ឆ្នាំ មានជំងឺប្រចាំកាយ ជំងឺសរសៃប្រសាទ ៣ឆ្នាំ មកហើយ តែងលេបថ្នាំពេទ្យជាប្រចាំ តែមិនមានឯកសារពីគ្រូពេទ្យណាមួយដើម្បីបញ្ជាក់នោះទេ។ គាត់បន្តថា នៅថ្ងទី៣ ខែមីនា ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បានត្រឡប់មកពីភ្នំពេញ មកដល់ផ្ទះនៅវេលាម៉ោងប្រហែល ១ និង៣០នាទី។ ពេលនោះគាត់បានសួរទៅកូនថា៖ “កូនឯងហូបបាយហើយ ឬនៅ? ជនរងគ្រោះ ឆ្លើយថា៖ “ខ្ញុំមិនទាន់ហូបបាយទេ” ហើយក៏ដើរប្រមូលខោអាវទៅបោកនៅក្នុងម៉ាស៊ីន រួចក៏ដើរចូលទៅមុជទឹកនៅក្នុងបន្ទប់ទឹក។ ចំណែកគាត់ជាម្តាយក៏អង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ។

ប្រភពខាងលើបន្តថា ស្របពេលនោះ ស្រាប់តែកូនស្រីរបស់គាត់ឈ្មោះ ពៅ កន្និតា បានទូរសព្ទមកប្រាប់ខ្លួនថា៖ “ម៉ាក់ បង វាសនា បានផ្ញើសារសម្លេងមកខ្ញុំ ដូចជាមិនសូវស្រួលទេ”។ ពេលនិយាយចប់គាត់ដើររកកូនប្រុសរបស់គាត់នៅក្នុងបន្ទប់ដេក និងបន្ទប់ទឹកតែមិនឃើញរួចគាត់ក៏បានបើកទ្វារមើលទៅខាងក្រោយផ្ទះ ក៏ស្រាប់តែឃើញកូនប្រុសរបស់គាត់ចងកនៅនឹងរោងឈើខាងក្រោយផ្ទះ។ គាត់បានស្រែកប្រាប់ប្ដីឱ្យមកមើល ហើយយកកាំបិតទៅកាត់ខ្សែចំណង រួចដាក់ជនរងគ្រោះនៅលើដីក្រែងជួយសង្គ្រោះបាន តែកូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


