សន្តិសុខសង្គម
អារកខ្លួនឯងប៉ងសម្លាប់ខ្លួន តែមិនស្លាប់ព្រោះតូចចិត្តប្រពន្ធសុំលែង
ភ្នំពេញ ៖ បុរសម្នាក់បានយកកាំបិតចុងស្រួចយកទៅអារ.កខ្លួនឯង ឈាមហូរបាញ់ជោក តែមិនស្លាប់ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ច អន្តរាគមន៍ហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះអាយុជីវិត ដោយសារតែតូចចិត្តប្រពន្ធសុំលែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង០៥នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅដីវាលមួយកន្លែងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ នៅ ឡឹង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានទូលំនៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានកូនប្រុស១នាក់ អាយុ៦ឆ្នាំ ប្រពន្ធសុំលែងលះគ្នាហើយ។
បើតាមប្អូនស្រីរបស់ជនរងគ្រោះ បានឱ្យដឹងថា គ្រួសាររបស់គាត់ រស់នៅមិនចុះសម្រុងគ្នា ហើយខាងប្រពន្ធបានសុំលែងលះ ច្រើនខែមកហើយ ទុកកូនប្រុសម្នាក់ឱ្យនៅជាមួយ ។ ប្រភពបន្តទៀតថា តាំងពីប្រពន្ធលែងលះមក ជនរងគ្រោះ ចេះតែមានអារម្មណ៍មិនល្អ ដើរផឹក ខុសពីសព្វដង ហើយរយៈពេល៣ថ្ងៃហើយ ជនរងគ្រោះ ព្យាយាមប៉ងសម្លាប់ខ្លួន តែមិនបានសម្រេច កូនប្រុសតាមមើលរហូត ស្រាប់តែនៅរសៀលថ្ងៃនេះ មុនកើតហេតុ ខណៈដែលបងប្អូន កូនប្រុសមិននៅបន្ទប់ ស្រាប់តែជនរងគ្រោះ ដើរចេញទៅបាត់ រហូតដល់វេលាម៉ោងខាងលើ ផ្អើលពលរដ្ឋ អ្នកភូមិ ប្រទះឃើញ ជនរងគ្រោះយកកូនកាំបិតចុងស្រួចអារ.ក ខ្លួនឯង ឈាមហូរបាញ់ ស្រោចជោក តែនៅមានដង្ហើម។
ជនរងគ្រោះ ក្រោយពីពលរដ្ឋប្រទះឃើញ ប៉ុនប៉ងស្លាប់ខ្លួនឯង ដេកដួលនៅលើគម្របលូ រាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ជាមួយបងប្អូន ក្រុមគ្រួសារ៕
ដោយ ៖ សុខា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


