សន្តិសុខសង្គម
មន្ត្រីយោធាម្នាក់ដែលបាញ់ខ្លួនឯងរបួសធ្ងន់ ពេលនេះបានស្លាប់ហើយ
មន្ត្រីយោធាម្នាក់ ដែលបាញ់ខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ពេលនេះបានស្លាប់ហើយ ត្រូវក្រុមគ្រួសារដឹកយកធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ នៅចំណុចមុខផ្ទះលេខ ១៥៥ ផ្លូវបេតុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ មានករណីបុរសម្នាក់ឈ្មោះ តេង ឃៀង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរយោធានៅអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានដកកាំភ្លើងបាញ់ឡើងលើចំនួន ២ គ្រាប់ រួចបាញ់ខ្លួនឯងមួយគ្រាប់ចំសៀតផ្កា បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយអកុសលជនរងគ្រោះក៏បានស្លាប់។

តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ីជុំគ្នាជាមួយបងប្អូនជាធម្មតា។ លុះបន្តិចក្រោយមក ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅអង្គភាព មួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញ ហើយបានលាឪពុកម្ដាយ បន្ទាប់មកក៏ដើរចេញមកក្រៅផ្ទះ ដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងលើ ២ គ្រាប់ រួចបាញ់ក្បាលខ្លួនឯងមួយគ្រាប់ចំសៀតផ្កា បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ភ្លាមៗនោះ ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះ។ ក្នុងនោះ ជាអកុសល ជនរងគ្រោះក៏បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


