សន្តិសុខសង្គម
ករណីប្លន់ម៉ូតូទាំងថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ ជារឿងប្រឌិត
កាលពីវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងថ្ងៃ ខណៈយុវជនម្នាក់ បានសុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយប្រាប់ថា មានជនសង្ស័យយកកាំបិតភ្ជង់ប្លន់យកម៉ូតូហុងដាឌ្រីម មួយគ្រឿង គេចខ្លួនបាត់ នៅលើកំណាត់ផ្លូវលំភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយពេលនេះឪពុកកូនជាម្ចាស់ម៉ូតូបានមកសុំទោសជាសាធារណៈនៅប៉ុស្តិ៍នគរបាលរដ្ឋបាល មូលហេតុដោយសារខឹងប្អូនខ្ចីម៉ូតូទៅយូរពេក ទើបប្រឌិតរឿងឱ្យយល់ច្រឡំ។

យុវជនជាម្ចាស់ម៉ូតូដែលប្រឌិតរឿងឱ្យយល់ច្រឡំនោះមានឈ្មោះ រស់ រាត្រី ភេទប្រុស អាយុ ១៧ ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិចែកម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសដែលខ្ចីម៉ូតូទៅនោះឈ្មោះ ធឿន ត្រូវជាប្អូនរបស់បុរសជាឪពុកយុវជនខាងលើ។
តាមចម្លើយសារភាពរបស់ឪពុកយុវជនឈ្មោះ រស់ រាត្រី បានឱ្យដឹងថា មុនពេលកើតហេតុ ប្អូនប្រុសគាត់បានខ្ចីម៉ូតូរបស់គាត់ជិះ។ ពេលនោះ គាត់ក៏យល់ព្រមឱ្យខ្ចី តាំងព្រឹករហូតមកដល់ថ្ងៃត្រង់ មិនឃើញមកវិញ ក៏នាំឱ្យកូនប្រឌិតរឿងថាមានជនសង្ស័យយកកាំបិតភ្ជង់ប្លន់យកម៉ូតូគេចខ្លួនបាត់ទៅ។

រហូតមកដល់វេលាម៉ោង ៧ យប់ ថ្ងៃដដែល ប្អូនប្រុសរបស់គាត់ឈ្មោះ ធឿន ក៏យកម៉ូតូមកឱ្យវិញ ទើបគាត់ធ្វើដំណើរទៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងវិញ ដើម្បីសុំទោសកម្លាំងសមត្ថកិច្ចជាសាធារណៈ និងដកពាក្យបណ្ដឹងពីប្អូនប្រុសគាត់៕
អត្ថបទ ៖ សុខា
អត្ថបទពាក់ព័ន្ធ ៖ ជនសង្ស័យភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចទាំងថ្ងៃ មិនរំខានដល់សមត្ថកិច្ច


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


