សន្តិសុខសង្គម
ជនសង្ស័យភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចទាំងថ្ងៃ មិនរំខានដល់សមត្ថកិច្ច
យុវជនម្នាក់ ត្រូវបានបុរសម្នាក់សុំជិះម៉ូតូជាមួយ ខណៈដល់ពាក់កណ្ដាលផ្លូវ ក៏ទាញកាំបិតភ្ជង់គំរាមឱ្យឈប់ រួចធាក់ជនរងគ្រោះចេញពីម៉ូតូ ហើយជនសង្ស័យក៏ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ នៅលើកំណាត់ផ្លូវលំ ភូមិអក្សរ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ រស់ រាត្រី ភេទប្រុស អាយុ ១៧ ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិចែកម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យប្លន់យកទៅនោះ ម៉ាកហុងដា ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ មិនចាំស្លាកលេខ។

តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូម្នាក់ឯងចេញពីផ្ទះបានបន្តិច ស្រាប់តែជួបជនសង្ស័យកំពុងដើរម្នាក់ឯង។ ពេលនោះ ជនសង្ស័យក៏ពឹងឱ្យរូបគេដឹកទៅត្រពាំងក្រសាំង ហើយជនរងគ្រោះក៏ព្រមឌុបទៅ ដោយជិះតាមផ្លូវលំ។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យក៏យកកាំបិតភ្ជង់.ក ជនរងគ្រោះគំរាមឱ្យឈប់។
ជនរងគ្រោះបន្តថា ខណៈរូបគេឈប់ម៉ូតូ ស្រាប់តែជនសង្ស័យរុញធាក់ទម្លាក់ចេញពីម៉ូតូ រួចជិះគេចខ្លួនទៅបាត់ ដោយបន្សល់ទុកកាំបិតមួយដើមនៅកន្លែងកើតហេតុ។ បន្ទាប់មក ជនរងគ្រោះក៏ស្រែកថា ចោរៗ និងរត់ដេញតាម តែគ្មានអ្នកណាជួយឡើយ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីសុំអន្តរាគមន៍។
ដោយឡែកបើតាមការបញ្ជាក់ពីលោកមេប៉ុស្តិ៍ បានឲ្យដឹងថា មិនមែនជាករណីប្លន់ទេ គឺជាករណីលួច ខុសពីការអះអាងរបស់ជនរងគ្រោះ ដោយមានទាំងវត្ថុតាងកាំបិតធ្វើសកម្មភាពនៅបន្សល់ទុកកន្លែងកើតហេតុ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


