សន្តិសុខសង្គម
ផ្លូវជាប់របងអគ្គិសនីទួលពង្រ កំពុងជួបបញ្ហា ខូចខាតខ្លាំង
ប្រជាពលរដ្ឋរអ៊ូរទាំចំពោះផ្លូវមួយខ្សែជាប់របងអគ្គិសនីទួលពង្រ ប្រមាណជិត ២០០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ កំពុងក្លាយជាផ្លូវសម្បូរទៅដោយជង្ហុកសំបុកមាន់ ដក់ទឹកជម្រៅជ្រៅៗបង្កការលំបាកក្នុងការធ្វើដំណើរ។

លោក សិទ្ធ រដ្ឋា ជាពលរដ្ឋបានអោយដឹងថា កំណាត់ផ្លូវបេតុងខាងលើ ចាប់ពីផ្លូវបេតុងអគ្គិសនីទួលពង្រ ភ្ជាប់ទៅផ្លូវ៥០ម៉ែត្រ ហើយផ្លូវខាងលើបានខូចខាតដក់ទឹកយូរមកហើយ ចំពោះផ្លូវមួយនេះក៏ជាផ្លូវដ៏សំខាន់អាចជួយរំដោះចរាចណ៍ បន្ថយការកកស្ទះបានមួយផ្នែកធំផងដែរ។
អ្នកស្រី រចនា បានអោយដឹងថា ផ្លូវដែលខូចខាតនេះ កំពុងបង្កផលប៉ះពាល់ទៅដល់អ្នករស់នៅក្បែរនោះដោយសារតែរាល់ពេលភ្លៀងធ្លាក់ ផ្លូវខាងលើនេះតែងដក់ទឹកសម្បូរទៅដោយជង្ហុកសំបុកមាន់ជាច្រើនកន្លែង ពិបាកធ្វើដំណើរតែម្តង ហើយមិនអាចប្រកបរបរអ្វីបាននោះឡើយ។

ជាមួយគ្នានេះ ពលរដ្ឋបានសំណូមពរអាជ្ញាធរពាក់ព័ន្ធមេត្តាជួយស្ថាបនាផ្លូវមួយខ្សែខាងលើនេះឡើងវិញដើម្បីជួយសម្រួលផលលំបាក លើការរស់នៅ និងធ្វើដំណើរឆ្លងកាត់ ដែលពិបាកដល់ប្រជាពលរដ្ឋក្នុងការប្រកបរបររកសុីចិញ្ចឹមជីវិត។
ទាក់ទិននឹងបញ្ហានេះ ក្រុមការងារ កម្ពុជាថ្មី បានព្យយាមទំនាក់ទំនងទៅលោក កង វង ចៅសង្កាត់ចោមចៅទី១ តាមរយៈលេខទូរស័ព្ទ និងតាមប្រព័ន្ធតេលេក្រាមផងដើម្បីសុំការបំភ្លឺ ប៉ុន្តែរយៈពេល ០២-០៣ថ្ងៃមកហើយមិនមានការឆ្លើយតបនោះទេ៕
អត្ថបទ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


